មេក្លោង​ចោរប្លន់​ប្រដាប់អាវុធ​ម្នាក់ ជា​អតីតមន្ត្រី​យោធា ត្រូវសមត្ថកិច្ច បង្ក្រាបដកហូតបាន…(ចុចអានបន្ត)

0
354

(ភ្នំពេញ)៖ ប្រតិបត្តិ​ចាប់ខ្លួន​ជនសង្ស័យ២នាក់​ប្តី​ប្រពន្ធ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅ​ផ្លូវ​បេ​តុ​លេខ​៩៣z ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

មេក្លោង​ចោរប្លន់​ប្រដាប់អាវុធ​ម្នាក់ ជា​អតីតមន្ត្រី​យោធា និង​ប្រពន្ធ ដែល​ធ្លាប់ធ្វើ​សកម្មភាព​ជាច្រើន​ករណី ត្រូវ​នគរបាល​ការិយាល័យ​ព្រហ្ម​ណ្ឌ​កម្រិតធ្ងន់​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ក្រោម​ការសម្របសម្រួល​ពី​លោក អ៊ុំ សុ​ភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​សាលាដំបូង​ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ​ឈ្មោះ ហាត់ ឆាយ ហៅ​ហាក់ ឆាយ មុខរបរ​ជា​អតីតមន្ត្រី​យោធា អាយុ៤២ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ៣៦៩ ផ្លូវ​៩៣z ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ស្រុកកំណើត​នៅ​ភូមិ​កំពង់ក្តី ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម។

ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​ប្តី​ប្រពន្ធ​ខា​លើ ធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​លេខ៤២២១ ចុះ​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ចេញ​ដោយ​លោក អ៊ូ ផាត តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ពាក់​ព​ន្ធ័​នឹង​ករណី​លួច​មាន​ស្ថាន​ទំងន់ទោស នៅ​ខេត្តកំពង់ស្ពឺ។

ការចាប់ខ្លួន​ជនសង្ស័យ​នេះ ខណៈ​ជនសង្ស័យ​កំពុង​ជិះ​រថយន្ត CRV ២នាក់​ប្តី​ប្រពន្ធ នៅ​ផ្លូវ​បេ​តុ​លេខ​៩៣z ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ១ ខណ្ឌឫស្សីកែវ បាន​ដកហូត​អាវុធខ្លី មួយ​ដើម ម៉ា​កឡុក​ចិន ពណ៌​ខ្មៅ គ្រាប់​មួយចំនួន ទូរស័ព្ទ២គ្រឿង និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន ហើយ​នាំខ្លួន​ទៅ​ឆែកឆេ​ផ្ទះ​បន្តទៀត សមត្ថកិច្ច​បាន​រកឃើញ​ម៉ូតូ PCX មួយគ្រឿង អាវុធ​ខ្លីម៉ាកK54 មួយ​ដើម​ទៀត គ្រាប់​ជាច្រើន​គ្រាប់ កាត​គ្រី​រថយន្ត និង​ម៉ូតូ១៤ ស្លាក​លេខ​រថយន្ត មួយគ្រឿង និង​សម្ភារ​ពាក់ព័ន្ធ​មួយចំនួន។

ឃាត់ខ្លួន​ជនសង្ស័យ​ទាំង២នាក់​ប្តី​ប្រពន្ធ​នេះ សមត្ថកិច្ច​បាន​ឲ្យ​ប្រពន្ធ​ទៅផ្ទះ​វិញ ព្រោះ​គ្មាន​ការពាក់ព័ន្ធ​នៅក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់​នោះទេ ហើយ​ចំណែក​ជនសង្ស័យ ត្រូវ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​វិញ ដែលជា​ម្ចាស់​ករណី៕ ប្រភព៖ Heng Ly

LEAVE A REPLY

Please enter your comment!
Please enter your name here