ភ្នំពេញ ៖ កាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៨តារាសម្ដែងលោក ចៅខ្មែរ និងកូនកំលោះ លោក ខុន ខេមរិន្ទ បានប្រារព្ធពិធីរៀបការជាមួយគ្នាយ៉ាងអធឹកអធម ដោយមានមេបាទាំងសងខាងអបអរសាទរ។ ពិធីមង្គលការរបស់អ្នកទាំងពីរ មានទាំងអ្នកជំនួញ តារាសិល្បៈ និងអ្នកសារព័ត៌មានចូលរួមយ៉ាងច្រើនកុះករ នៅបុរីដែលគូស្នេហ៍ភេទដូចគ្នាមួយគូនេះ ទិញផ្ទះរួមគ្នាធ្វើជាចំណងដៃ។
លោក ចៅខ្មែរ និយាយថា ដ្បិតតែលោករៀបការភេទដូចគ្នា ដែលច្បាប់រដ្ឋមិនអនុញ្ញាត ប៉ុន្តែលោកបានធ្វើឡើងធំដុំ ដោយមានពិធីសូត្រមន្ត និងចងដៃមិនខុសពីមង្គលប្រុសស្រីទូទៅនោះទេ ដ្បិតថា ពិធីខ្លះគ្រាន់តែធ្វើរបៀបឧបកិច្ច។ ពិធីនោះ ក៏ភ្ជាប់នឹងពិធីឡើងផ្ទះ និងសម្ពោធហាងលក់ផលិតផល ដែលអ្នកទាំងពីរសន្សំលុយកាក់រួមគ្នាទិញបាន។ភ្ញៀវពិតជាច្រណែនឃើញពួកគេស្វីតដាក់គ្នា ព្រមទាំងស្នើឲ្យមហាជនកុំរើសអើងពិធីមង្គលការភេទដូចគ្នានៅក្នុងសង្គមខ្មែរដែលកើតមាននេះ ធ្វើម្តេចជានិស្ស័យធម្មជាតិ គ្មានអ្នកណាចង់ប្រឆាំងធម្មជាតិបែបផ្ទុយនាំឲ្យលំបាកឡើយ ជាពិសេសចំពោះអ្នកដែលចូលចិត្តចំអក។
លោកសុគន្ឋ រដ្ឋ ហៅចៅខ្មែរ និងចាត់ខ្លួនឯងជាភរិយារបស់ស្វាមីលោកខេមរិន្ឋ បានឲ្យដឹងក្នុងពេលកំពុងទទួលភ្ញៀវថា យើងទាំង២ស្រឡាញ់គ្នាជាង៣ឆ្នាំមកហើយ ដោយបានតាមដានចិត្តគ្នាជារៀងរាល់ថ្ងៃ។ស្វាមីរបស់លោកគាត់ជាមនុស្សម្នាក់ដែលមិនចេះចង់បានរបស់អ្នកដទៃងាយៗ ដោយសារធ្លាប់ទិញកាដូមានតម្លៃជូនគាត់ តែងតែណែនាំឲ្យទុកលុយប្រើការផ្សេងដែលចាំបាច់។ ជាពិសេសគាត់បានស្រឡាញ់ក្រុមសាច់ញាតិខាងខ្ញុំច្រើន ហើយតាំងពីពេលនោះមកយើងចាប់ផ្តើមឈ្វេងយល់ចិត្តគ្នា។ ចៅខ្មែរបន្តថា យើងទាំង២រំពឹងថាខាងរដ្ឋាភិបាលនឹងចេញច្បាប់ការរៀបការដល់អ្នកស្រឡាញ់ភេទដូចគ្នានាពេលណាមួយ។
ទាក់ទិននឹងរឿងយកកូនចៅយើងបានសម្រេចចិត្តសុំកូនគេមកចិញ្ចឹមធ្វើជាកូនបង្កើត ដោយមិនចាំបាច់គិតគូច្រើនអ្វី ដែលរំពឹងទុកសង្ឃឹមថា ស្នេហាយើងពិតតភ្ជាប់និស្ស័យទៅថ្ងៃអនាគតចាស់កោងខ្នង។ ទន្ទឹមនឹងនេះផងដែរ ឃើញថា ទិដ្ឋភាពនៅក្នុងថ្ងៃពិសេសរបស់តារារូបនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ព្រោះថា នេះជាលើកទី១ហើយ ដែលអ្នកនៅក្នុងរង្វង់សិល្បៈដាច់ចិត្តរៀបការភេទដូចគ្នាបែបនេះ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានចូលរួមអបអរសាទរដល់អ្នកទាំង២ ឲ្យស្រលាញ់គ្នាជារៀងរហូត ៕ប្រភពFB