ភ្នំពេញ៖ ពលរដ្ឋកម្ពជាចំនួន០៤នាក់ ដែលធ្វើការជាមួយអង្គការសហប្រជាជាតិ បានរងរបួស ប៉ុន្តែកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា (ទាហានមួកខៀវ) គឺមិនមានទទួលរងរបួសនោះទេ នៅហេតុការណ៍ករណីបំផ្ទុះគ្រាប់បែកអត្តឃាត ដោយក្រុមភេរវករបើករថយន្តមួយគ្រឿង ចូលទៅបំផ្ទុះនៅក្នុងទីតាំងស្នាក់ការរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្កាវ ប្រទេសម៉ាលី នោះទេ។
លោកបានបន្តថា នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅប្រទេសម៉ាលី) ត្រូវនឹងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា) មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ បង្កឡើងដោយក្រុមភេរវកបើករថយន្តមួយគ្រឿង ចូលមូលដ្ឋានមួយរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី។
ហេតុការណ៍នេះ បានបណ្តាលឱ្យភេរវករម្នាក់ដែលធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកស្លាប់នៅនឹងកន្លែង និងបាត់បង់ជីវិតជនជាតិម៉ាលី២នាក់ព្រមទាំងមានអ្នករបួស១៤នាក់ ដែលក្នុងនោះក៏មានពលរដ្ឋខ្មែរដែលបម្រើការឱ្យអង្គការសហប្រជាជាតិចំនួន៤នាក់ផងដែរ ដោយមានម្នាក់របួសធ្ងន់ និង៣នាក់ទៀតរបួសស្រាល។ លោកបញ្ជាក់ថា សម្រាប់កម្លាំងរក្សាសន្តិភាពរបស់កម្ពុជា (ទាហានមួកខៀវ) ដែលបំពេញបេសកកម្មនៅតំបន់នេះ មិនមានគ្រោះថ្នាក់ដោយហេតុការណ៍ខាងលើទេ៕ប្រភពFB