ត្រូវជនសង្ស័យ​មួយក្រុមមានគ្នា៣នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មិនបាន​សម្រេច ត្រូវសមត្ថកិច្វចាប់ដាក់ខ្នោះ

0
235

ភ្នំពេញ៖ កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឫស្សីកែវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទាំង៣នាក់ ៖ ទី១-ឈ្មោះ ឃ​ន រ៉ា​សាន់ ភេទ​ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ស្រុកកំណើត នៅ​ភូមិ​កំពង់ត្របែក ឃុំ​កំពង់ត្របែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។


ទី២-ឈ្មោះ ទី សុខ​គង់ ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ ការ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល សង្កាត់​សែន​សុខ មាន​ស្រុកកំណើត នៅ​ភូមិ​ព្រះអង្គ​កែវ ឃុំ​ជ្រុង​ពពាល ស្រុក​រំដួល ខេត្តស្វាយរៀង។

ទី៣-ឈ្មោះ ជ ហេង ភេទ​ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ស្ទឹងមានជ័យ មាន​ស្រុកកំណើត ភូមិ​ព្រៃ​តា​ណេ​ន ឃុំ​ព្រៃឈរ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង។

ដំបូង​ឡើយ​កម្លាំង​ខណ្ឌ​ឬ​ស្សី​កែវ បាន​ចុះ​ល្បាត​តាមផ្លូវ​ជាតិ​លេខ៥ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ឃើញ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ២គ្រឿង មាន​គ្នា៣នាក់ ម៉ូតូ​ទី១.ម៉ាក​ឌ្រី​ម​សង់ ស៊េរី២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1J-5315 ជិះ​គ្នា២នាក់ និង​មួយគ្រឿង​ទៀត ម៉ាក​ឌ្រី​ម​សង់ ស៊េរី២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ស្វាយរៀង 1B-2257 ជិះ​តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ទិសដៅ​ត្បូង​ទៅ​ជើង បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​រងគ្រោះ២នាក់ ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​មិន​ចាំ​ម៉ាក មិនបានសម្រេច ក៏​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្ស៊ី​កែវ បាន​ដេញ​រហូត​ទៅដល់​ផ្ទះ​ក្រហម ជិត​វត្ត​ទួល​អស់លោក ហើយក៏​ចាប់បាន៣នាក់ និង​ម៉ូតូ២គ្រឿង។

ជនសង្ស័យ​មក​សួរ​នាំនៅ​ប៉ុស្តិ៍​ឫស្សីកែវ ចំណែក​នារី​រងគ្រោះ ដោយ មិនបាន​បាត់​ទូរស័ព្ទ ក៏​ជិះ​ម៉ូតូ​ទៅ​បាត់ទៅ​មិនបាន​ដាក់ពាក្យ​បណ្តឹង​ឡើយ។ សមត្ថកិច្ច​ប៉ុស្តិ៍​បានធ្វើ​កំណត់ហេតុ រួច​បាន​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ ទៅតាម​នីតិវិធី​ច្បាប់៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here