ខេត្តបន្ទាយមានជ័យៈ ជារឿងគួរឱ្យសង្វេគ និងរន្ធត់ចិត្តបំផុត សម្រាប់នារីវ័យក្មេងម្នាក់នេះ ខណៈដែលថ្ងៃមង្គលការរបស់ខ្លួនបានចូលមកដល់ ដោយមានការរៀបចំពិធីតាមលំដាប់លំដោយ និងត្រូវកាត់ខាន់ស្លា ព្រមទាំងទទួលភ្ញៀវពិសាភោជនាហារនៅថ្ងៃបន្ទាប់។
ស្រាប់តែអកុសល យប់ឡើងកូនកំលោះបែរជាខ្យល់គរស្លាប់ចោលកូនក្រមុំ ឱ្យក្លាយជាមេម៉ាយខាន់ស្លាទាំងវ័យក្មេង ជាហេតុធ្វើឱ្យកូនក្រមុំទួញសោកបោកខ្លួន ស្រែកទ្រហោយំ តូចចិត្តនឹងវាសនា ហេតុអ្វីការគេសប្បាយអស់ដៃ ចំណែកថ្ងៃខ្លួនរៀបការ បែរជាត្រូវមកកាន់ធាតុប្តីបែបនេះទៅវិញ ។
កូនកំលោះដែលត្រូវខ្យល់គរស្លាប់ក្នុងថ្ងៃរៀបការនោះ មានឈ្មោះ ស ចាន់ឌី អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ដោយឡែក ភាគីខាងកូនក្រមុំដ៏អភ័ព្វ មានឈ្មោះវុធ សាមុទ្រ រស់នៅចំណុចភូមិពោធិ៍ ឃុំបេង ស្រុកបន្ទាយអម្ពិល។
ប្រភព៖ FB