(កាលីហ្វ័រញ៉ា) តាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា បុរសខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់រះ នៅឯក្លឹបកម្សាន្ដ បាដឺឡាញបារ អ៊ែន ហ្គ្រីល (Borderline Bar & Grill) ស្ថិតនៅក្នុងតំបន់ Thousand Oaks នៃជាយទីក្រុងឡូស អាន់ជែលឡែស (L.A.) រដ្ឋកាលីហ្វ័រញ៉ា។ នេះបើ ។
ជាមួយគ្នានោះដែរ បើតាមព័ត៌មានបឋម ប៉ូលិសម្នាក់ត្រូវបាន បាញ់ឱ្យរបួស ខណៈមនុស្សពី ១១នាក់ ទៅ ២០នាក់ ក៏បានរងរបួសនៅក្នុងបាញ់ប្រហារនេះដែរ។ ចំណែកឯ រថយន្ដសង្រ្គោះបន្ទាន់ ០៤គ្រឿង ត្រូវបញ្ជូនទៅកន្លែងកើតហេតុហើយ ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍លម្អិត អំពីខ្មាន់កាំភ្លើងនៅឡើយទេ ដោយគ្រាន់តែគេដឹងថា មានការបាញ់តបតជាមួយប៉ូលិសប្រហែលជា ៣០គ្រាប់៕ ប្រភពFreshnews