ភ្នំពេញ ៖ ព្រលឹងចុងសក់ បុកនោះបុកតាំងពីស្តុបលូប្រាំមកដល់ច្រមុះជ្រូកស្ទឹងមានជ័យ មុខបញ្ជារការកងអាវុធហត្ថក្រុងភ្នំពេញ បង្កអោយមានការភិតភ័យនិងតក់ស្លុតនៅគ្រាដែលមានរថយន្តមួយគ្រឿងនៃកងដឹកជញ្ជូនរបស់លោកផ្កាយបី ហាក់ ម៉ៅ ដែលមានសញ្ញាសំគាល់អក្សរ(M) បានបុករះបណ្តាលអោយមានអ្នករងរបួសក្មេងចាស់ប្រុសស្រី៥នាក់របួសធ្ងន់និងរបួសស្រាល៤នាក់ ខូចខាតរថយន្ត៦គ្រឿង រឺម៉ក៤គ្រឿង ម៉ូតូ៣គ្រឿង និងផ្ទះចំនួន៣ល្វែងផងដែត។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីសសក្សី នៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តយីឌុបមួយគ្រឿងពណ៌ត្រេអ៊ុីពាក់ស្លាកលេខភ្នំពេញ3A7503 ជារថយន្តរបស់លោកផ្កសយបី ហាក់ ម៉ៅ បានធ្វើដំណើរតាមបណ្តោយផ្លូវវែងស្រេង ក្នុងទិសដៅពីលិចទៅកើត ។
លុះដល់ចំណុចស្តុបលូ៥ ខណះដែលមានរថយន្តនិងរឺម៉កម៉ូតូជាច្រើនគ្រឿងកំពុងតែឈប់ ក៍ស្រាប់តែរថយន្តបង្កខាងលើ បានបើកបុករះជាបន្តបន្ទាប់ ហើយបន្ថែមល្បឿនទៅមុខយ៉ាងលឿន រហូតមកដល់មុខបញ្ជាការកងរាជអាវុធហត្ថក្រុង ក៏បានបុកចូលផ្ទះប្រជាពលរដ្ឋអស់៣ល្វែងថែមទៀតទើបរថយន្តទៅមុខលែងរួច។
សាក្សីបន្ថែមថា ភ្លាមៗនោះដែរ អ្នកបើកបររថយន្តបង្កបំរុងបើកទ្វាររថយន្តចុះរត់ដែរ តែត្រូវបានកម្លាំងអាវុធហត្ថឃាត់បានភ្លាមៗ ប្រគល់អោយសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ័យ៣។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញខណ្ឌមានជ័យសហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៏ក្រុង បានចុះមកវាស់វែងនិងជួយសម្រួលចរាចរណ៍នៅនិងកន្លែងកើតហេតុ។
ហើយបន្ទាប់ពីធ្វើការវាស់វែងរួច សមត្ថកិច្ចបានយករថយន្តស្ទូចយករថយន្តបង្ករ និងរថយន្តខូចខាតរួមនិងរឺម៉កទាំងអស់ដែលរងការខូចខាត យកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោកស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប៕ ប្រភព៖ FB