ឈាមស្រែកស្បែកហៅ..! ចោរឆក់២នាក់ ដែលធាក់ម៉ូតូជនរងគ្រោះឲ្យដួលបោកក្បាលស្លាប់ប្ដី ចោលប្រពន្ធកូន ពេលនេះចាប់ខ្លួនបានហើយ

0
267

ភ្នំពេញៈ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង វេលាម៉ោង ០៥:៣០នាទី មានករណីឆក់កាបូបក្រវ៉ាត់ចង្កេះ របស់ជនរងគ្រោះពីរនាក់ប្តី ប្រពន្ធ ត្រង់ចំនុចសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលអោយជនរងគ្រោះឈ្មោះ ចយ អាយ ស្លាប់នៅកន្លែងកេីតហេតុ បង្កឡេីយដោយជនសង្ស័យ០៤នាក់

ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ធានកណ្តាលនគរបាលយុត្តិធម៍ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ធាននគរបាលព្រហ្មទណ្ឌ ។

ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងស្នងការដ្ធាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការខណ្ឌចំការមន កម្លាំងអធិការដ្ធានស្រុកអូររាំងឪ ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ខៀវ ផល្លា ហៅខ្លា ភេទប្រុស អាយុ២១ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ ទេីបចេញវិញថ្ងៃ០៧ ខែសីហា ឆ្នាំ២០១៨ មានសារធាតុញឿន)ត្រង់ចំនុចវត្តថ្មី ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មកសាកសួរនៅការិយាល័យជំនាញ និងកសាងសំណុំរឿងតាមនីតិវិធីី។

លុះមកដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៣:៤០នាទី ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យបានស្រាវជ្រាវបង្ក្រាបឈ្មោះមុឹង ប៊ុនវាសនា ហៅអាបូូ ភេទប្រុស អាយុុ២១ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ ទេីបចេញវិញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨) ត្រង់ចំនុចមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ជនសង្ស័ឈ្មោះ មុឹង ប៊ុនវាសនា ហៅបូរ ជានអ្នកឆក់កាបូបជនរងគ្រោះ និងបានធាក់ម៉ូតូបណ្តាលអោយជនរងគ្រោះស្លាប់ ។

សពជនរងគ្រោះ ឈ្មោះ ចយ អាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលផ្លូវបតុង សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សំភារះបាត់បង់: កាបូបក្រវ៉ាត់ចង្កេះមួយ លុយ១០០$ លុយខ្មែរ ៨០មុឺនរៀល អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរមួយ

សំភារះដកហូត ម៉តូ Dream C125 ពាក់ផ្កាកលេខ1GQ-9507 ពណ៍ ទឹកប្រាក់ ផលិតឆ្នាំ២០១៨ និងម៉ូតូម៉ាក Honda Beat ពាក់ផ្លាកលេខភ្នំពេញ1HD-1662 ពណ៍ក្រហម ស។

ជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

LEAVE A REPLY

Please enter your comment!
Please enter your name here