ប្រជាពលរដ្ឋ ១៦០នាក់ បាន​ក្អូ​ត​ចង្អោរ ពុល​ចំណីអាហារ​ក្នុង​ពិធី​បុណ្យសព នៅក្នុង​ភូមិ ដែលស្ថិតនៅ​ខេត្ត…(ចុចអានបន្ត)

0
284

រតនគិរី ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិ​ល្អើ​ន​ក្រែ​ន ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ។ យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន ១៦០នាក់ បាន​ក្អូ​ត​ចង្អោរ ខណៈដែល​ពួកគាត់​បាន​ពុល​ចំណីអាហារ ក្នុង​ពិធី​បុណ្យសព នៅក្នុង​ភូមិ។

លោក​វេជ្ជបណ្ឌិត អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រត​គិរី បាន​ឲ្យ​សារព័ត៌មាន​ដឹង​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ចុះទៅ​ទីតាំង​កើតហេតុ​ភ្លាម ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ។

មូលហេតុ​ក្អូ​ត​ចង្អោរ​នេះ គឺ​បណ្តាលមកពី​ពួកគាត់​បរិភោគ​ចំណីអាហារ​មិនមាន​អនាម័យ​ល្អ។ តែ​ទោះជា​យ៉ាងណា ករណីនេះ​មិនមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះឡើយ។

គិត​មកដល់​ម៉ោង៤ល្ងាច​ថ្ងៃ​ដដែល​នេះ គឺ​ស្ថានភាព​របស់​ពួកគាត់​ទាំង១៦០នាក់​នេះ​បាន​ធូរស្រាល​វិញ​ហើយ ដោយ​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​ទីនោះ​ពិនិត្យ​ព្យាបាល និង​ធ្វើការ​តាមដាន​សុខភាព​ជូន​ពួកគាត់​រហូតដល់​ពួកគាត់ បានជា​សះស្បើយ​ឡើងវិញ​ផងដែរ៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here