(ភ្នំពេញ) នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយយោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងការចែក វិញ្ញបនប័ត្រសំគាល់ម្ចាស់អចលវត្ថុ និងមោឃៈភាពនៃប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ
ដល់ម្ចាស់នៃក្បាលដី ដែលាមានក្បាលដីស្ថិតក្នុងតំបន់វិនិច្ឆ័យ នៅតីតាំងតំបន់ឆ្វៀល ក្នុងភូមិឫស្សី និងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាប់មាន់) ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមកក្នុងតំបន់នេះ និងត្រូវអសុពលភាពតាមផ្លូវច្បាប់ ចាប់ពីថ្ងៃចែកវិញ្ញបនប័ត្រសម្គាល់ម្ចាស់អចលវត្ថុខាងលើនេះតទៅ ។