ជនជាតិចិនចំនួន៥ នាក់ប្រុស៤នាក់ ស្រីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនរួមជាថ្នាំញៀនមួយចំនួន..(ចុចអានបន្ត)

0
282

ក្រុងព្រះសីហនុៈ នគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុបានចុះបង្ក្រាបគ្រឿងញៀន១ករណីសហការជាមួយកម្លាំងព្រហ្មទណ្ឌ កម្លាំងអន្តរាគមន៏ពិសេសកម្លាំងអធិការដ្ឋាននគរបាលក្រុងនិងកម្លាំងប៉ុស្តឹរដ្ឋបាលសង្កាត់លេខ៣ កាលពីម៉ោង០១យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី០៦វិច្ឆិកា ឆ្នាំ២០១៨ ឃាត់ខ្លូនបានជនសង្ស័យជាជនជាតិចិនចំនួន៥ នាក់ប្រុស៤នាក់ ស្រីម្នាក់ នៅភូមិ៣សង្កាត់លេខ៣ ក្រុងព្រះសីហន។

នគរបាលបញ្ជាក់ថាជនសង្សយ័ រួមមាន៖
ទី១.ឈ្មោះ Liu.Chang Xinភេទប្រុសអាយុ២០ឆ្នាំជនជាតិចិន។
ទី២.ឈ្មោះ Liang Perngភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិចិន។
ទី៣.ឈ្មោះChen WenJianភេទប្រុសអាយុ២០ឆ្នាំ ជនជាតិចិន។
ទី៤.ឈ្មោះHuang Xiongyuanភេទប្រុសអាយុ៣៨ឆ្នាំជនជាតិចិន។
ទី៥.ឈ្មោះChen yudanភេទស្រីអាយុ២២ឆ្នាំជនជាតិចិន។

វត្ថុតាងដកហូតបានរួមមាន ម្សៅក្រោមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៦ ខ្លង និងកញ្ចាប់ធំ១កញ្ចប់ ទូស័ព្ទ៣គ្រឿង រថយន្ត១ គ្រឿង និងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត។ ជនសង្សយ័និងវត្ថុតាង នគរបាលនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់៕

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here