ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានដំណើរការកិច្ចប្រជុំសាមញ្ញលើកទី ៥៤ អាណត្តិទី២ របៀបវារៈចំនួន៣ចំណុច

0
517

(ព្រះសីហនុ) ព្រឹកថ្ងៃទី​ ៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ នេះ​ ក្រុមប្រឹក្សាខេត្តព្រះសីហនុ​ បានដំណើរការកិច្ច ប្រជុំសាមញ្ញលើកទី​ ៥៤​ អាណត្តិទី២ ។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ទី១- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត , ២-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី២ , ៣-ពិនិត្យ និងអនុម័តរបាយ ការណ៍ប្រចាំខែតុលា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត គិតពីថ្ងៃទី ២០ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ , ៤-ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងឯកសារសម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម ប្រឹក្សាខេត្តលើកទី៦ ឆ្នាំ២០១៨ , ទី៥-ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្តមាន – គណៈកម្មា ធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ – គណៈកម្មាធិការលទ្ធកម្ម – គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស – គណៈ កម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត – គណៈ កម្មាធិការរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងទី៦-បញ្ហាផ្សេងៗ ។

ឯកឧត្តម សូរ ជុងហួរ សមាជឹកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានជំរុញឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរក្រុង ស្រុក ឃុំ-សង្កាត់ បន្តអនុវត្តការងារការពារសន្តិសុខ សុវត្ថិភាពសង្គមការពារផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​ លុបបំបាត់បាតុភាពអសកម្មផ្សេងៗ រួមគ្នាធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យមានការវិវឌ្ឍរីកចម្រើន ។ ពិសេសការងារអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ។ ទន្ទឹមនោះត្រូវរៀបចំកែលម្អសោភណភាព បរិស្ថាន ដើម្បីត្រៀមរៀបចំបុណ្យឯករាជ្យ ៩វិច្ឆិកា និងបុណ្យឆ្លងឆ្នាំសកល ២០១៨-២០១៩​ ខាងមុខ ឱ្យមានភាពទាក់ទាញបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here