តាកែវ ៖ ការចាប់ឃាត់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមាត់បឹង ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ បន្ទាប់ជនល្មើសរូបនេះ ចេញធ្វើសកម្មភាពលើកទី៧។
ជនសង្ស័យមានឈ្មោះ នួន ធា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិចុងអង្ករ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ បច្ចុប្បន្នមកស្នាក់នៅភូមិក្របាក់ ឃុំអង្គប្រាសាទ ស្រុកគីរីវង់។
ក្រោយចាប់ខ្លួនបាន ជនសង្ស័យបានឆ្លើយសារភាពប្រាប់ប៉ូលិសថា រូបគេបានធ្វើសកម្មភាពឆក់ទ្រព្យប្រជាពលរដ្ឋបានសម្រេច ចំនួន៧ដងមកហើយ ក្នុងភូមិសាស្ត្រស្រុកគីរីវង់នេះ។
ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ FB