គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ ចំនួន៥ខេត្ត ក្នុងឆ្នាំ២០១៩

0
268

កាលពីថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បានរៀប ចំកិច្ចប្រជុំ  នឹងពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩។ កិច្ចប្រជុំ នេះមាន ការអញ្ជើញចូលរួមពីក្រុមការងារគ្រប់គ្រងគម្រោងថ្នាក់ជាតិនៃលេខាធិការដ្ឋានគណៈគម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) អគ្គនាយកដ្ឋានលំនៅ ឋាននៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋាន កសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានគ្រប់គ្រងគម្រោងថ្នាក់ខេត្តទាំង៥ រួមមានខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ ក្រចេះ និងខេត្តត្បូងឃ្មុំ ព្រមទាំងទីប្រឹក្សា និងក្រុមការងារគម្រោងសរុបប្រមាណជាង៤០រូប។

កិច្ចប្រជុំ នេះមានគោល បំណង ពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់គម្រោងមុន នឹងដាក់ជូនទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងផ្តល់យោបល់ និងដើម្បីបន្តដាក់ ជូនទៅធនាគារ ពិភពលោកក្នុងការផ្តល់ភាពមិនជំទាស់ ដើម្បីឱ្យគម្រោងអាចចាប់ផ្តើមអនុវត្ត ផែនការសកម្មភាពរបស់ខ្លួន ចាប់ពីដើមឆ្នាំ២០១៩ទៅដោយរលូន។ តាមរយៈកិច្ចប្រជុំនេះ សេចក្តីព្រាងផែនការសកម្មភាពនិងថវិកា ឆ្នាំ២០១៩ របស់គម្រោង LASED II មានចំនួនសរុបប្រមាណ ១០លានដុល្លារសហអាមេរិក ដោយ ផ្តោតទៅលើការ អនុវត្តសកម្មភាពនៃសមាសភាគធំៗចំនួនពីរ គឺ១. ការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងមុខរបរចិញ្ចឹមជីវិត និង ២. ការគ្រប់គ្រងគម្រោង៕ ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here