វាសនាមនុស្សមើលមិនឃើញ ជួនក្រ ជួនមាន

0
406

តារាសម្តែង និងចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់អតីត តារាសម្ដែង ដ៏ល្បីល្បាញតាំងពីទសវត្សរ៍ទី៩០លោក ច័ន្ទ រិទ្ធមេធានី ដែលកំពុងធ្លាក់ខ្លួនរត់កង់បី។ ស៊ិន ឧត្តមផល្លា ក៏ភ្ជាប់ជាមួយពាក្យពេចន៍លើកឡើងថា«លោក ច័ន្ទ រិទ្ធមេធានី សព្វថ្ងៃនេះ លោករស់នៅ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ក្រុងភ្នំពេញ ជាមួយគ្រួសារខាងប្រពន្ធ។ លោក ច័ន្ទ រិទ្ធមេធានី ពិតជាមាន មុខរបរជាអ្នករត់កង់បី យ៉ាងពិតប្រាកដមែន ចំណែកភរិយារបស់លោក មានមុខរបរ ជាអ្នកលក់ចាប់ហួយ ចំណែកជីវភាពគឺសមរម្យ »។

កន្លងទៅមានការភ្ញាក់ផ្អើលអំពីដំណឹងថាអតីតតារាសម្តែងលោក ច័ន្ទ រិទ្ធមេធានី ដែល បាត់មុខពីសិល្បៈ ជាយូរឆ្នាំនោះបានធ្លាក់ខ្លួនរត់ម៉ូតូកង់បីដើម្បីចិញ្ចឹមជីវិត។ អ្នកជិតដិតតារារូប នេះទម្លាយថា អតីតតារា សម្តែងរូបនេះខ្មាសអៀនមិនហ៊ានចូលសិល្បៈ ហើយលោកពិតជារត់ម៉ូតូកង់បីពិតមែន ប៉ុន្តែលោកមិនមានជីវភាពដុនដាបខ្លាំងនោះទេ ។

ម្ចាស់ហ្វេសប៊ុកផេក Movie Star Research រូបនេះបានលើកឡើងដែរថាលោក ច័ន្ទ រិទ្ធមេធានី ក៏ត្រូវបាន ខា​ងផលិតកម្មមួយចំនួន បានទាក់ទងមកលោក ដើម្បីថតភាពយន្ត ប៉ុន្តែលោកមិនទាន់ចង់ចូលប្រឡូកវិញ ដោ​យ​សារតែលោក ចង់រស់នៅក្នុងជីវិតមួយដែលសាមញ្ញ។ ទោះជាយ៉ាងណា លោកពិតជាមានការនឹករលឹ​ក​ដល់មិត្តសិល្បករសិល្បការិនីរួមជំនាន់ ដែលធ្លាប់ស​ម្តែ​ង​រួមគ្នាដូចជា អម្ពរ ទេវី, ទេព រិនដារ៉ូ, នារី រ័ត្នគន្ធា ជាដើម​​ តែដោយសារលោក ធ្លាប់ជាតារាសម្ដែងម្នាក់ លោកពិតជាមានការខ្មាសអៀន ក្រោយពេលដែលលោកក្លាយជាអ្នករត់កង់បី ទើបលោ​ក​មិនហ៊ានប្រឈមមុខជាមួយពិភពលោក។

ទោះជាយ៉ាងណាសព្វថ្ងៃនេះផងដែរ លោក ច័ន្ទ រិទ្ធមេធានី ក៏មានជំងឺប្រចាំកាយផងដែរ គឺ ជំងឺលើសឈាម តែលោកដាច់ខាតមិនលើកដៃសំពះសុំជំនួ​យ​ពីម​ហា​ជនឡើយ លោករក្សាសិទ្ធមិនអោយគេមើលងាយតារាជំនាន់មុនដាច់ខាត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here