ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចំានៅកម្ពុជា នឹងចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់អនុវត្តគម្រោង “អភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ” នៅព្រឹកស្អែក រវាង ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា នឹង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចំានៅកម្ពុជាន។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៩នេះបានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចំានៅកម្ពុជា នឹងចុះហត្ថលេខាលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥណសំណងរសប់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួនពីរប៊ីលានប្រាំពីររយចិតសិបប្រាំពីរលានយ៉េន (២.៧៧៧.០០០.០០០ យ៉េន) សម្រាប់អនុវត្តគម្រោង “អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ៩: ៣០ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា តាមរយៈហិរញ្ញប្បទានឥតសំណងនេះ ជប៉ុននឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរទឹកចូលបឹងជើងឯកភាគខាងត្បូងរាជធានីភ្នំពេញ។ ជំនួយរបស់ជប៉ុននេះ នឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា៕
ដោយ NCNDaily