រដ្ឋមន្រ្តីសង្គមកិច្ច ការងារ និងសេដ្ឋកិច្ចនៃរដ្ឋគុយវ៉ែត សុំការគាំទ្រពីសម្តេច ហេង សំរិន អំពីកិច្ចព្រមព្រៀងបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅរដ្ឋគុយវ៉ែត

0
275

នៅវិមានរដ្ឋសភាជាតិនាថ្ងៃទី២៥ខែតុលានេះ សម្ដេចអគ្គមហាពញាចក្រីហេង សំរិនប្រធានរដ្ឋសភាបានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ ហ៊ិន អាល់សាប៊ី (H.E.Mre Hind Al-Sabeeh) រដ្ឋ មន្រ្តីសង្គមកិច្ច ការងារ និងសេដ្ឋកិច្ចនៃរដ្ឋគុយវ៉ែត។

បន្ទាប់ពីចប់ជំនួបពិភាក្សា ឯកឧត្តមកែវ ពុសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា មានប្រសាសន៏ឲ្យដឹងថា;នៅក្នុងជំនួបនោះដែរលោកជំទាវ ហ៊ិន អាល់សាប៊ី  រដ្ឋមន្រ្តីសង្គមកិច្ចការងារ និងសេដ្ឋកិច្ចនៃរដ្ឋគុយវ៉ែត បានជំរាបជូន សម្តេចប្រធានរដ្ឋសភាអំពីលទ្ធផលនៃជំនួបរវាងលោកជំទាវ ជាមួយឯកឧត្តមបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីកហរសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីការពិភាក្សាត្រៀមបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅរដ្ឋគុយវ៉ែត ដែលនិងអនុវត្តនៅឆ្នាំ ២០១៩ខាងមុខ។

លោកជំទាវ ហ៊ិន អាល់សាប៊ី បានជំរាបជូនសម្តេចប្រធានរដ្ឋសភាទៀតថា, ពលករ បរទេសរួមទាំងពលករកម្ពុជា ផងនោះនិងត្រូវបានធានាការពារដោយច្បាប់

និងទទួលការកិច្ចការពារតាមផ្លូវច្បាប់នៅប្រទេសគុយវ៉ែត។

នៅក្នុងជំនួបនោះដែរ លោកជំទាវ ហ៊ិន អាល់សាប៊ី  រដ្ឋមន្រ្តីសង្គមកិច្ច ការងារ និងសេដ្ឋកិច្ចនៃរដ្ឋគុយវ៉ែត សន្យាបន្តពង្រឹងកិច្ចសហប្រតុបត្តិកាផ្នែកសេដ្ឋកិច្ច ពាណិជ្ជ កម្មរវាងប្រទេសទាំងពីរ (កម្ពុជា -គុយវ៉ែត)ឲ្យកាន់តែមានទំហំកាន់តែធំ និងជុំរុញ អ្នកវិនិយោគទុន មកកម្ពុជាដើម្បីសិក្សាឱកាសសក្តានុពលវិនិយោគ នៅកម្ពុជា ឲ្យបានច្រើនបន្ថែមទៀតនិងជំរុញទេសចរណ៏ គុយ វ៉ែត មកទស្សនានៅកម្ពុជាឲ្យបានកាន់តែច្រើន។

ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា សម្តែងនូវការគាំទ្រចំពោះកិច្ចព្រមព្រៀង និងអនុស្សារណៈនានាដែល លោកជំទាវ ហ៊ិន អាល់សាប៊ី រដ្ឋមន្រ្តីសង្គមកិច្ច ការងារ និងសេដ្ឋកិច្ចនៃរដ្ឋគុយវ៉ែត បានចុះជាមួយ ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៃ ប្រទេសកម្ពុជា ក្នុងបញ្ជូនពលករកម្ពុជា ឲ្យទៅបំរើការងារនៅប្រទេសគុយវ៉ែត នៅពេលខាងមុខ។

សម្តេចអគ្គមហាពញាចក្រូហេង សំរិន មានប្រសាសន៏បន្តទៀតថា;កម្ពុជា គុយ វ៉ែត មានទំនាក់ទំនងការទូតជាមួយគ្នាល្អរួមទាំងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ន នីតិប្បញ្ញត្តកម្ពុជា និងគុយវ៉ែត ។ឆ្លៀតក្នុងឱកាសនោះដែរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើឲ្យលោក ជំទាវ ហ៊ិន អាល់សាប៊ី ជួយជុំរុញអ្នកទេសចរណ៏គុយវ៉ែតនិងអ្នកវិនិយោគទុនគុយវ៉ែត មកបណ្តាក់ទុននិងមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើនបន្តទៀត។

សូមបញ្ជាក់ថា៖ដោយមានកិច្ចព្រមព្រៀងជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសកម្ពុជា -គុយវ៉ែត គឺរាជរដ្ឋា ភិបាលកម្ពុជា គ្រោងនឹងបញ្ជូនពលករ ៥ពាន់នាក់ ទៅបម្រើការនៅប្រទេសគុយ វ៉ែតនៅឆ្នាំ ២០១៩។

កន្លងមកកម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅប្រទេសមួយចំនួនដូចជា ជប៉ុន កូរ៉េខាងត្បូង ថៃ ម៉ាឡេស៊ី ហុងកុង ជា ដើម។ កម្ពុជា គ្រោងនិងបញ្ជួនពលករលើកដំបូង ៥ពាន់នាក់ គឺជាកម្លាំងពលកម្មគ្រប់ផ្នែក ទាំងផ្នែកសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម។

យោងតាមរបាយការណ៍របស់ក្រសួងការងារ បានឲ្យ ដឹងថា,ចាប់តាំងពីដើមឆ្នាំ ២០១៨នោះមក ចំនួនពលករកម្ពុជាដែលធ្វើការនៅក្នុងបរទេសមានចំនួន ១លាន ២សែននាក់រួមមាន នៅប្រទេសកូរ៉េមានចំនួន៦ម៉ឺននាក់, ប្រទេសជប៉ុន ៦ពាន់នាក់, ម៉ាឡេស៊ីចំនួន៤ម៉ឺន-៥ម៉ឺននាក់និងថៃចំនួន១លាន នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here