(ដំណឹងបន្ថែម)ករណីជនជាតិចិនម្នាក់ត្រូវឃាតករជាជនជាតិចិនដូចគ្នាបាញ់សម្លាប់ពេលនេះត្រូវបាន…

0
541

ខេត្តព្រះសីហនុ-(ដំណឹងបន្ថែម)ករណីជនជាតិចិនម្នាក់ ត្រូវឃាតករជាជនជាតិចិនដូចគ្នា បាញ់សម្លាប់កាលពីព្រឹកថ្ងៃ៦តុលា២០១៩ ក្នុងនោះ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ជា​ជនជាតិ​ចិន​ប្រុស​ស្រី​ ​នៅ​ចំណុច​រង្វង់​មូល​តោ​២​ ស្ថិត​នៅ​ក្រុម​ទី​១៤​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ចំណែក​បក្ខពួក​ផ្សេងទៀត បាន​រត់គេច​ខ្លួន​បាត់។​

តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​រួម​មាន​ ៖​
១-​ឈ្មោះ​ DU​ QIANG​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ មិន​ពិតប្រាកដ​ ។​
២-​ឈ្មោះ​ CHEN​ MI​ XIANG​ ភេទ​ស្រី​ អាយុ​ ៣១​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​ KTV​ ស្នាក់​នៅ​ភូមិ​១​ សង្កាត់​៣​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
ជន​រង​គ្រោះ​ឈ្មោះ​ WU​ QINGWEI​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ ត្រូវ​ជនសង្ស័យ​បាញ់​ចំនួន​២​គ្រាប់​ (​មួយ​គ្រាប់​ចំ​កំភួនជើង​ខាងស្តាំ​ធ្លាយ​ និង​មួយ​គ្រាប់​ទៀត​ចំ​លើ​ដោះ​ខាងឆ្វេង​ធ្លាយ​ )​ ។​

​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​ ៖​ សំបក​គ្រាប់​ចំនួន​២​គ្រាប់​ ប្រភេទ​ ៩mm​ (​នៅ​ក្នុង​រថយន្ត​),​ គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់​ ប្រភេទ​ ៩mm​ (​នៅ​ក្នុង​រថយន្ត​),​ ម្សៅ​ក្រាម​ ពណ៌​ស​ ២​កញ្ចប់​តូច​ សង្ស័យ​ជា​សារធាតុ​ញៀន​ (​នៅ​ក្នុង​រថយន្ត​),​ រថយន្ត​ម៉ាក​ Mitsubishi​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ:​ ភ្នំពេញ​ 2AJ-8653​ ។

របាយការណ៍​អង្កេតបាន​ឲ្យ​ដឹង​ថា​ តាម​ចម្លើយ​សារភាព​ បឋម​របស់​ជនសង្ស័យ​​ថា​ ៖ ​ក​-​ករណី​ទី​១ នៅ​ថ្ងៃ​ទី​០៥.១០.២០១៩​ វេលា​ម៉ោង​២៣ និង៥០​ នាទី​ ពួក​គេ​ទាំង​៣​នាក់​ បាន​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​ នៅ​ក្នុង​ហាង​លក់​ខោអាវ​យីហោរ​ ហូ​លី​វ៉ូត​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ម​ហោ​ ស្រព​ចាស់​ ស្ថិត​ក្នុងភូមិ​២​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ហើយ​ពួក​វា​បាន​ចាប់​ចងដៃ​ជន​រង​គ្រោះ​ ជា​ជនជាតិ​ចិន​ ភេទ​ស្រី​ មក​ខាង​ ក្រោយ​ដោយ​ប្រើ​ខ្សែ​រិ​ត​(​ស៊ី​ល​)​ និង​បាន​យក​ខ្សែក្រវាត់​ ព្រមទាំង​ ក្រណាត់​ទៅ​ចង​មាត់​ជន​រង​គ្រោះ​កុំឲ្យ​ស្រែក​ រួច​យក​ទៅ​ឃុំ​ទុក​នៅ​ជាន់​ទី​៣​ យក​លុយ​អស់​ចំនួន​ ២,០០០$​ រួច​គេចខ្លួន​ ។​

ខ​-​ករណី​ទី​២ នៅ​ថ្ងៃ​ទី​០៦.១០.២០១៩​ វេលា​ម៉ោង​៧ និង៣០​នាទី​ ពួក​វា​ទាំង​៣​នាក់​ដដែល​ បាន​ណាត់​ជនជាតិ​ចិន​ម្នាក់​ (​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​)​ មក​ជួប​ក្នុង​គោលបំណង​ចាប់ជំរិត​ លុះ​ពេល​ជន​ រង​គ្រោះ​ចូល​ដល់​ក្នុង​រថយន្ត​ ពួក​វា​ក៏​យក​កាំភ្លើងខ្លី​ភ្ជង់​ជន​រង​គ្រោះ​ មិន​ឲ្យ​កម្រើក​ តែ​ដោយ​ជន​រង​គ្រោះ​រើ​បម្រាស់​ខ្លាំង​ពេក​ ពួក​វា​ក៏​បាញ់​ជន​រង​គ្រោះ​ ១​គ្រាប់​ ចំ​កំភួនជើង​ខាងស្តាំ​ធ្លាយ​ ពេល​នោះ​ជន​រង​គ្រោះ​រឹតតែ​រើ​បម្រាស់​ខ្លាំង​ឡើង​ថែម​ទៀត​ ទើប​ពួក​វា​បាញ់​ជន​រង​គ្រោះ​ ១​គ្រាប់​ទៀត​ ចំ​លើ​ដោះ​ខាងឆ្វេង​ធ្លាយ​ បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​រថយន្ត​ ។​

បន្ទាប់​មក​ពួក​វា​បាន​ទម្លាក់​សព​ជន​រង​គ្រោះ​ចោល​តាម​ផ្លូវ​ រួច​បើករថយន្ត​គេចខ្លួន​ ដល់​ចំណុច​ផ្លូវ​ចូល​វត្ត​ក្រោម​ ក៏​ផ្លុង​ទុក​រថយន្ត​ចោល​នៅ​ទីនោះ​ រួច​ចែកផ្លូវ​គ្នា​រត់គេច​រៀងៗ​ខ្លួន​ ។​
សន្និដ្ឋាន​របស់​សមត្ថកិច្ច​ ៖​ ជា​ក្រុម​ជនប្រដាប់អាវុធ​ (​ប្លន់​ និង​ចាប់ជំរិត​)​ ។​

ចំពោះ​ករណី​នេះ​ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ កំពុង​តាម​រក​ចាប់ខ្លួន​បក្ខពួក​ និង​បន្ត​នីតិវិធី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​៕

ប្រភព៖Huy Bunleng

ដោយ៖NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here