កណ្ដាល:ផឹកស្រាស្រវឹង ដេញវាយ ម្ដាយបង្កើត និងប្រពន្ធ ផ្អើលដល់សមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៤និង០០នាទីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ មានករណីហិង្សាមួយកើតឡើង ត្រង់ចំណុចភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះទី១/ឈ្មោះ ស៊ិន ចរិយា ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីពេទ្យចូលនិវត្តន៍ (ជាម្តាយបង្កើត) និង២.ឈ្មោះ កែ ស្រីពៅ ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(ជាប្រពន្ធ)។ ជនសង្ស័យឈ្មោះ ទេយ្យ សុវណ្ណដារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ជាប្តី)។
អ្នកទាំង៣រស់នៅភូមិ/ឃុំខាងលើ។
ដំណើររឿង៖ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង០០នាទី ជនសង្ស័យ បានផឹកស្រាស្រវឹង ជេរប្រមាថលើប្រពន្ធ និងយកដំបងឬស្សី ដេញវាយជនរងគ្រោះ តែមិនបានសម្រេច ដោយជនរងគ្រោះ គេចទៅក្រុងតាខ្មៅ។ លុះដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣០នាទី ប្រពន្ធនិងម្តាយក្មេក ត្រឡប់ពីក្រុងតាខ្មៅវិញ ខណ:វេលាកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ជេរប្រមាថលើម្តាយ និងប្រពន្ធ ព្រមទាំងយកដំបងឬស្សីដេញវាយអ្នកទាំង២ ប៉ុន្តែជនរងគ្រោះរត់គេចចេញ ជនសង្ស័យក៏យកដំបងឬស្សី វាយលើសម្ភារ:នៅមុខផ្ទះមាន បង្គោលរបង និងវត្ថុផ្សេងៗទៀត។
ក្រោយកើតហេតុ ម្តាយ និងប្រពន្ធជនសង្ស័យ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកអំពិល ឲ្យជួយចុះអន្តរាគមន៍។
ក្រោយទទួលបានបណ្ដឹង សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី។
បញ្ជាក់៖ កន្លងមកជនសង្ស័យ តែងតែផឹកស្រាស្រវឹង រករឿងជេរប្រមាថ គំរាមលើម្តាយបង្កើត និងប្រពន្ធខ្លួនជាច្រើនលើកមកហើយ៕
ប្រភព៖Heng Ly
ដោយ៖NCN Daily