បង្ក្រាបមេចោរប្លន់ ២នាក់ ដែលតែងតែធ្វើសកម្មភាព ប្លន់ លួច គាស់ផ្ទះកាច់កលួចម៉ូតូនិងភ្ជង់យកទ្រព្យសម្បត្តិ នៅសៀមរាប

0
340

ខេត្តសៀមរាប៖ ​កាលពីថ្ងៃទី០៧ខែតុលាឆ្នាំ២០១៩ មេចោរប្លន់ដ៍សកម្មនៅលើដែនដីសៀមរាប ត្រូវបានកម្លាំង ប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តមសេនីយ៍ទោ​ ប៉ុល រតនានិងឧត្តមសេនីយទោ នឹម ច័ន្ទតាណា តាមប្រមាញ់ចាប់បានដកហូតបានអាវុធខ្លីចំនួន១ដើម នៅកណ្តាលក្រុងសៀមរាប ខេត្តសៀមរាប។

ប្រតិបត្តិការណ៍ខាងលើថាទម្រាំតែ តាមក្របួចចាប់មេចោរនេះបានប៉ូលិសបានប្រើពេលវេលាអង្កេតស្រាវជ្រាវ ។ មេចោរទាំង២នាក់នេះកន្លងមកបានធ្វើសកម្មភាព ប្លន់លួច គាស់ផ្ទះ កាច់កលួចម៉ូតូនិងភ្ជង់យក ទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ធ យ៉ាងសកម្ម ករណីទី២ហើយដែលលោកឧត្តមសេនីយ៍ទោប៉ុល​ រតនា អនុប្រធាននាយដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃនិងឧត្តមសេនីយ៍ទោនឹម​ ច័ន្ទតាណា​ ដែលចុះបេសកកម្មមកដែនដីខេត្តសៀមរាប បង្ក្រាបករណីលួច​ ឆក់​ ប្លន់នោះ។

ជនសង្ស័យទី១មានឈ្មោះ​ ហាច ហូន ហៅ ឡាមអាយុ៤៣ឆ្នាំ រស់នៅភូមិតាវៀន សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប​ ទី២​ ឈ្មោះ អុល រ៉ាក់​ អាយុ៣៥ឆ្នាំ រស់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប គួរំលឹកថាកាលពីខែមុនក៏បង្ក្រាបបានទីតាំងទទួលផលចោរកម្ម រឹបអូសម៉ូតូបាន ជាង៥០គ្រឿងផងដែរ ៕

ប្រភព៖Heng Ly
ដោយ៖NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here