ពិតជាព្រហើនណាស់ !ជនសង្ស័យ៥នាក់ជាជនជាតិចិន ធ្វើសកម្មភាពប្លន់ហាងលក់ទំនិញមួយកន្លែងនៅស្រុកកោះធំ យកលុយអស់ជាង៣០០០ដុល្លារនិង សំភារៈមួយចំនួន

0
367

(កណ្ដាល)៖ជនជាតិចិន៥នាក់ធ្វើសកម្មភាពប្លន់នៅហាងលក់ទំនិញរបស់ចិនមួយកន្លែងហើយរត់គេចខ្លួនបាត់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០១និង១០នាទីយប់ ថ្ងៃអទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្សារទំនើបសាធារណៈ ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ ជូ ស៊ាវឡៃ (ZHU XiAOLEi)ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៩៣ កាន់លិខិតឆ្លងដែនលេខ E.19153245 ខេត្តជឺជាំង ប្រទេសចិន។ បច្ចុប្បន្នស្នាក់នៅទីតាំងភូមិ ឃុំ កើតហេតុខាងលើ។

ចំណែកជនសង្ស័យមានគ្នា០៥នាក់មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់លាស់ ជាជនជាតិចិន បន្ទាប់ពីធ្វើសកម្មភាពរួចគេចខ្លួនទៅបាត់។

សម្ភារៈបាត់បង់មាន :

-លុយចំនួនប្រហែល៣០០០ដុល្លារ

-ទូរស័ព្ទដៃម៉ាក iPhoneX ពណ៌ខ្មៅ លេខ 0883690999 ចំនួន០១គ្រឿង។

តាមការបំភ្លឺជនរងគ្រោះបានឲ្យដឹងថា នៅពេលនោះជនរងគ្រោះនិងម្តាយ កំពុងតែនៅក្នុងហាងលក់ដូរទំនិញដូចសព្វដងចំណែកឪពុករបស់គាត់បានយកទំនិញទៅឲ្យម៉ូយនៅខាងក្រៅ (ចិនដូចគ្នា) ស្រាប់ពេលនោះមានមនុស្ស០៥នាក់ជាជនជាតិចិន ដើរចូលមកក្នុងហាងរបស់ជនរងគ្រោះស្លៀកពាក់អាវដៃវែង ពណ៌ផ្សេងគ្នា ពាក់អាវមានមួកគ្របក្បាល ខ្លះពាក់ម៉ាស់ឃើញតែភ្នែកបានចូលដល់ក្នុងហាង ខណៈនោះជនរងគ្រោះ មិនបានចាប់អារម្មណ៍ស្មានតែភ្ញៀវមកទិញទំនិញធម្មតា ភ្លាមនោះពួកក្រុមជនសង្ស័យបានដកកូនកាំបិត តូចភ្ជង់មកលើជនរងគ្រោះរួចធ្វើសកម្មភាព ប្រមូលយកលុយទុកក្នុងកិះតុអស់ចំនួនប្រហែល៣,០០០ដុល្លារ និងទូរស័ព្ទ iPhoneX ពណ៌ខ្មៅអស់ចំនួន០១គ្រឿងរួចគេចខ្លួនបាត់ទៅ។

បច្ចុប្បន្ន កម្លាំងជំនាញអធិការដ្ឋានបានកំពុងចុះសហការ ស៊េបអង្កេតស្រាវជ្រាវរកជនសង្ស័យទាំង៥នាក់នោះ ៕

ប្រភព៖Heng Ly
ដោយ៖NCN Daily

LEAVE A REPLY

Please enter your comment!
Please enter your name here