ដុំកំប្លោកច្រើនណាស់ បានរសាត់អណ្តែតមកដល់ លើឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ជាច្រើនកន្លែង

0
249

(ព្រះសីហនុ) នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះថា កំប្លោក និងត្រកៀត ត្រូវបានរលក បោកបក់រសាត់មកដល់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុទៀតហើយ និងបានអំពាវនាវដល់សាធារណជន ចូលរួមសំអាតទាំងអស់គ្នានៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ នេះតាមកាបញ្ជាក់ ពីរដ្ឋបាលខេត្តព្រះសីហនុ ។

ដុំកំប្លោកច្រើនណាស់ បានរសាត់អណ្តែតមកដល់ឆ្នេរអូរឈើទាល ទៀតហើយនចាប់តាំងពីយប់ថ្ងៃទី១០តុលារហូតមកដល់ព្រឹកថ្ងៃ១១តុលា២០១៨នេះ។បច្ចុប្បន្នអជ្ញាធរខេត្ត,ក្រុងព្រះសីហនុ បានប្រើកម្លាំងសរុប រួមមានកងកម្លាំងប្រដាប់អាវុធនិងមហាជន កើបប្រមូលយកចេញជាបណ្តើរៗ ប៉ុន្តែអាចជួបការលំបាកដោយសារតែចំនួនច្រើនពេក។

យោងតាមព័ត៌មានពីមន្ត្រីសាលាខេត្តព្រះសីហនុ បានអះអាងថា កំប្លោក និងត្រកៀតនេះ នឹងរសាត់មកទើនៅលើឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យ។ ប្រភពបន្តថា ដុំកប្លោក និងត្រកៀត ដែលគេអះអាងថា រសាត់មកពីប្រទេសវៀតណាមនេះ នឹងបន្តរសាត់មកកាន់ឆ្នេរខេត្តព្រះសីហនុ ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត នៅមុនពេលវាស្វិតរលួយដោយអំណាចទឹកប្រៃធ្លាក់ទៅបាតសមុទ្រ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្រ្តីរាជការក្នុងខេត្តចុះបោសសំអាតកំប្លោក និងត្រកៀននេះរួចម្តងហើយ។

ប្រភពពីប្រជាពលរដ្ឋអ្នកនេសាទ បានលើកឡើងថា វាមិនមានអ្វីជាការចម្លែកនោះឡើយសម្រាប់កម្ទេចកំប្លោក និងត្រកៀតទាំងអស់នេះ ព្រោះកើតមានស្ទើរតែរាល់ឆ្នាំ។ បុរសដែលអះអាងថា ជាអ្នកនេសាទលើដែនសមុទ្រខ្មែរ វៀតណាម និងថៃរយៈពេលប្រមាណ ២០ឆ្នាំមកហើយនោះ បានរៀបរាប់ថា កំប្លោកតែងអណ្ដែតពេញផ្ទៃសមុទ្របែបនេះ អំឡុងខែតុលា និងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ តាំងពីយូរណាស់មកហើយ។

ប្រភពបន្តថា កំប្លោកតែងហូរពីបឹងទន្លេសាប និងបឹងផ្សេងៗទៀតក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ឆ្ពោះតាមខ្សែទឹកហូរទៅរកសមុទ្រក្នុងរដូវទឹកស្រកនេះ។ ពេលកំប្លោកហូរដល់សមុទ្រ វាអណ្ដែតតាមខ្សែទឹកសមុទ្រ ពីឆ្នេរប្រទេសវៀតណាម រហូតដល់ឆ្នេរសមុទ្រកម្ពុជា និងអាចទៅដល់ប្រទេសថៃទៀត បើសិនកំប្លោកនោះមិនទាន់រលួយទេ។ កំប្លោកទាំងនេះវានឹងរលួយទៅវិញក្នុងរយៈពេល ១ទៅ២ខែ ក្រោយពេលប៉ះចំទឹកសមុទ្រ៕ ប្រភពFB

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here