ខេត្តព្រះសីហនុ៖ អបអរសាទរ បន្ទាប់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះត្រួតពិនិត្យការចាក់ដីរំលោភឆ្នេរសមុទ្រចំណុចព្រែកត្រែងរួចមក ការប្រើកណ្តាប់ដៃដែក “ ហ៊ានថា ហ៊ានធ្វើ ទោះអ្នកឯង ដុះចង្កូមលើក្បាលក៍មិនខ្លាចដែរ ” កាលពីលោកទេីបនឹងឡេីងកាន់តំណែងដំបូងនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយសន្យាថានឹងលប់បំបាត់ទំនាស់ដីធ្លី ការរំលោភដីប្រជាជនពីសំណាក់អ្នកមានអំណាច និងលុយធំៗ ការរំលោភបំពានទ្រព្យសម្បត្តិរដ្ឋ និងទីសាធារណផ្សេងៗ បេីទោះបីជាមិនបានទាំងស្រុង ក៍នឹងធ្វេីឲ្យអស់គ្មានថ្ងៃឈប់ដែរ។
ឥឡូវទង្វេីនេះនៅតែសបបញ្ជាក់ពីការគិតគូរ យកចិត្តទុកដាក់ តាមដាន គ្មានបំភ្លេចសោះឡេីយ។
ដោយខិតខំយកចិត្តទុកដាក់តាមការបញ្ជារផ្ទាល់ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី បានចុះពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយដីនោះចេញវិញភ្លាមៗ ដោយធ្វើយ៉ាងណាឱ្យឆ្នេរធម្មជាតិនេះ ឱ្យនៅដូចដើម។
គួរំលឹកផងដែរថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុនដែលបានចាក់ដីលប់ឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនឯកជន ដែលតាមដំណឹងប្រហែលជារបស់ លោកស្រី ជឹង សុភាព ហៅយាយភូ បានធ្វើសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ក្រុមហ៊ុននេះបានធ្វើសកម្មភាពកាយដីចេញដើម្បីឲ្យឆ្នេរដ៍ស្រស់ស្អាតមួយនេះ វិលទៅរកសភាពដើមវិញ ព្រមគ្នានេះមានការអបអរសាទរយ៉ាងច្រើនពីប្រជាពលរដ្ឋថែមទៀតផង ៕
ដោយ៖ SVD