ភ្នំពេញ៖លទ្ធផលនៃការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ នឹងត្រូវប្រកាសនៅក្នុងថ្ងៃនេះហើយ ដែលក្នុងនោះមានសិស្សរាប់ម៉ឺននាក់បានចូលរួមធ្វើការប្រលង ស្របពេលជាមួយនឹងថ្ងៃនេះដែល សិស្សជាច្រើនក៏កំពុងតែភ័យបុកពោះមិនស្ទើរនោះទេ ខណៈពេលដែលសិស្សដែលជាប់និទ្ទេសA មាន២៩០នាក់ប៉ុណ្ណោះ ដែលអត្រាតិចជាងឆ្នាំមុន។
ជាក់ស្តែងប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា នៅក្នុងការប្រលងមួយនេះក៏មានការអន្ទះសាររង់ចាំមើលលទ្ធផលដែលខ្លួនទទួលបាន ក្រោមការខិតខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំ។
នៅក្នុងនោះ មហាជនជាច្រើនបាននាំគ្នាចាប់អារម្មណ៍ទៅលើជើងខ្លាំង ប្រចាំបាក់ឌុប ២០១៨! និទ្ទេស A លំដាប់ពិន្ទុ ១០០ ពេញ ហើយបាន A គ្រប់មុខទៀត គឺប្អូនប្រុស ប៉េង គឹមហេង មកពីសាលាប៊ែលធី!។
ក្រោយពីទទួលដំណឹងដ៏សែនត្រេកអរនេះ បានធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តជំនួសគ្រប់គ្នា ដែលទទួលបានភាពជោគជ័យបែបនេះ៕