អាជ្ញាធររាជធានីភ្នំពេញយកចិត្តទុកដាក់ជាចំបង ពីបញ្ហាសុខមាលភាពប្រជាពលរដ្ឋ ផ្លូវ ទឹក ភ្លើង ដែលមានសំខាន់ចំពោះពួកគាត់

0
271

(ភ្នំពេញ) អាជ្ញាធររាជធានីភ្នំពេញយកចិត្តទុកដាក់ជាចំបង ពីបញ្ហាសុខមាលភាពប្រជាពលរដ្ឋ ផ្លូវ ទឹក ភ្លើង ដែលមានសំខាន់ចំពោះពួកគាត់ មិនអាចខ្វះបាន។

នៅព្រឹកថ្ងៃទី០១ កញ្ញា២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំអាជ្ញាធរនិងមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាព ផ្លូវលេខ ១២៣CC ស្ថិតនៅក្នុងភូមិថ្មគោលទី២សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ខណៈដែលផ្លូវមួយខ្សែនេះបានទទូលរងការខូចខាត ពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។ កំណត់ផ្លូវដែលត្រូវស្ថាបនាថ្មីឡើងវិញនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងសាងសង់ជាផ្លូវ បេតុងមានប្រវែង ៩៧០ម៉ែត្រនិង ទទឹងប្រវែង ៦ម៉ែត្រ ជាមួយនោះរដ្ឋបាលរាជធានីក៏នឹងធ្វើការរៀបចំដាក់បណ្តាញលូផងដែរ ។

ពាក់ព័ន្ធនិងការបើកការដ្ឋានធ្វើផ្លូវនិងប្រព័ន្ធលូ ខាងលើនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានសូមការយោគយល់ពីប្រជាពលរដ្ឋផងដែរជុំវិញផលប៉ះពាល់ និងការរំខាននៅពេលការដ្ឋានចាប់ផ្តើមដំណើរការ។

ក្រោយពីបញ្ចប់ការពិនិត្យមើលស្ថានភាព ផ្លូវលេខ ១២៣CC នេះហើយនោះ ឯកឧត្តម ឃួង ស្រេង ក៏បានបន្តដំណើរចុះសួរសុខ ទុក្ខនិងពិនិត្យមើលការចាត់ចែងការដឹកទឹកម៉ាស៊ីនចែកចាយជូនប្រជាពលរដ្ឋនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិសែន ជ័យបន្តទៀត ។ ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះបានបញ្ជាក់ថា ការចុះមកសួរសុខ ទុក្ខនិងពិនិត្យមើលការចាត់ចែងការដឹកទឹកម៉ាស៊ីនចែកចាយជូនប្រជាពលរដ្ឋនេះ គឺលោកចង់ដឹងនិងមើលអោយឃើញពីស្ថានភាពការរស់នៅ ការខ្វះខាតនិងការចង់បានរបស់បងប្អូនប្រជាពលរដ្ឋជាក់ស្តែង ។ នៅពេលដឹងពីការចង់បានរបស់ប្រជាណលរដ្ឋហើយ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ដែលជាម៉ែជាឳរបស់ប្រជាពលរដ្ឋ យើងចុះជួយផ្តល់ជូនប្រជាពលរដ្ឋតែម្តង។ ជាក់ស្តែងនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិសែន ជ័យ ប្រជាពលរដ្ឋនៅក្នុងភូមិនេះបាននិងកំពុងមានបញ្ហាឈមនិងការអត់ទឹកម៉ាស៊ីនប្រើប្រាស់ ទើបរដ្ឋបាលរាជធានីភ្នំពេញ បង្កើតអោយមានរថយន្តដឹកទឹកជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះតែម្តង ជាមួយនឹងតំលៃរដ្ឋ ។

ក្នុងឱកាសនោះដែរឯកឧត្តម ឃួង ស្រេង ក៏បានជម្រុញអោយអាជ្ញាធរខណ្ឌពោធិសែន ជ័យ ពិសេសមន្ត្រីដែលអនុវត្តលើការងារនេះបន្ថែមជើងរថយន្តក្នុងការដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ ។ ឯកឧត្តម ឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា នៅរដូវប្រាំងខាងមុខនេះ អាជ្ញាធរនិងបន្ថែមរថយន្តដឹកទឹកនេះបន្ថែមទៀត ពោលគឺទាំង៨ភូមិដែលមិនមានទឹកម៉ាស៊ីនប្រើប្រាស់ អាច១ភូមិមានរថយន្តដឹកទឹក១គ្រឿង ដើម្បីដឹកទឹកចែកចាយអោយទាន់ចិត្តប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here