រថយន្ត២គ្រឿងបុកគ្នានៅប្រទេសថៃ បណ្តាលអោយអនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនរងរបួសធ្ងន់ ចំណែកប្រពន្ធ…..

0
400

(​ប៉ៃលិន) ហេតុការណ៍​រថយន្ត​ថៃ​បុក​ជាមួយ​រថយន្ត​ខ្មែរ​បណ្តាល​ឱ្យ​ប្រពន្ធ​អនុប្រធាន​មន្ទីរ​សុខាភិបាល​ស្លាប់​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​បណ្តោយ​ផ្លូវជាតិ ក្នុងស្រុក​ពោង​ណាំ​រ៉​ន ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ ។

ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឃាង ធា​រ៉ា​ថន អាយុ​៤១​ឆ្នាំ ជានា​យក​ស្តីទី​ចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​ប៉ៃលិន ប្តី​ឈ្មោះ សៀ​ក រតនៈ អាយុ​៥០​ឆ្នាំ រង​របួសធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ចាន់​បូ​រី ។ រីឯ​រថយន្ត​ម៉ាក CRV ពណ៌​ប្រាក់ មិន​ស្គាល់​ផ្លា​ក​លេខ ទទួល​រង​ការ​ខូចខាត​ទាំងស្រុង ។ ចំណែក​អ្នកបើកបរ​រថយន្ត​ភាគី​ថៃ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បើកទ្វារ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល ។​

មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​បើកបរ​រថយន្ត​របស់​ខ្លួន​ម៉ាក CRV ពណ៌​ប្រាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដោយ​ឆ្លង​ព្រំដែន​ខេត្ត​ប៉ៃលិន​ឆ្ពោះទៅ​ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ លុះ​កំពុង​តែ​ធ្វើ​ដំណើរ​សុខ​ៗ​តាម​ដងផ្លូវ​ស្រាប់តែ​មាន​រថយន្ត​ថៃ​១​គ្រឿង​ម៉ាក មី​សុ​យ​មី​ស៊ី ពណ៌​ស បើកបរ​វ៉ា​ជែង​គ្នា​ក៏​ជ្រុល​ទៅ​បុក​រថយន្តជន​រង​គ្រោះ​យ៉ាង​ពេញទំហឹង​បណ្តាល​ឱ្យ​រង​របួសធ្ងន់ និង​ស្លាប់​តែ​ម្តង ។

ចំណែក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទទួល​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ស្ទូច​យក​ចេញពី​ផ្លូវ​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ ។​ ​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ទាក់ទង​ទៅ​ខាង​ភាគី​ថៃ ដើម្បី​ដឹក​ត្រឡប់​យក​មក​ខេត្ត​ប៉ៃលិន​រួច​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​លោក សៀ​ក រតនៈ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ប្រទេស​ថៃ​នៅឡើយ ៕ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here