ពេលនេះ មានរោងចក្រកែច្នៃដំឡូងមី តម្លៃជិត ៣0លានដុល្លារ នឹងបង្កើតនៅខេត្តក្រចេះ ហើយបង្កើតការងារជាច្រើនន្លែងទៀត

0
1263

(ក្រចេះ) រោងចក្រកែច្នៃកសិផលដំឡូងមី តម្លៃប្រមាណ ២៩,៥៣លានដុល្លារអាមេរិក ដែលជាការវិនិយោគរបស់ក្រុមហ៊ុន Green Leaders Starch Food First Factory Co., Ltd នឹងចេញជារូបរាងឡើងនៅក្នុងខេត្តក្រចេះ បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC សម្រេចចុះបញ្ជីជាស្ថាពរ។ វត្តមានរោងចក្រនេះ ក៏និងអាចជួយប្រជាកសិករដែលមានដំណាំដំឡូងមី មានឱកាសបង្កើនចំណូលពីតម្រូវការកសិផលដំឡូងមីនេះផងដែរ។

បើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានបញ្ជាក់ថា គម្រោងបង្កើតរោងចក្រកែច្នៃកសិផលដំឡូងមីនេះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ ដែលអាចបង្កើតការងារបានចំនួន ៣៧កន្លែង។

កសិផលដំឡូងមី ជាផលិផលដែលមានតម្លៃបន្ថែមខ្ពស់ និងកំពុងមានតម្រូវការច្រើននៅលើទីផ្សារពិភពលោក ពីពព្រោះថា ដំឡូងមី អាចយកទៅផលិតជាអាហារសម្រាប់មនុស្សនិងសត្វ ជាពិសេសអាចផលិតជាអេតាណុល និងសម្ភារប្រើប្រាស់មួយចំនួន ដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន លើសពីនេះផលិតនេះមិនងាយខូចដូចកសិផលដ៏ទៃទៀតនោះឡើយ។

សូមបញ្ជាក់ឡើងវិញថា ឆ្នាំ២០១៧កន្លងទៅ ផ្ទៃដីដាំដុះដំឡូងមីកម្ពុជាមានប្រមាណ៦០ម៉ឺនហិចតា។ ហើយចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមី ត្រូវបានពង្រីកពី ៤០០ពាន់ហិកតា ដល់ ៥៧៤ពាន់ហិកតា នៅក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុបជាង ១៣លានតោន។ លើសពីនេះ នៅឆ្នាំ២០១៧ កម្ពុជាបានក្លាយជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗទាំង១០ នៅលើពិភពលោក៕ ដោយ សុខជា

 

LEAVE A REPLY

Please enter your comment!
Please enter your name here