(ភ្នំពេញ) ជាការឆ្លើយតបទៅការស្នើសុំ និងការចង់បានរបស់ ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញនឹងស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែទៀតនៅភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ហើយដើម្បីឲ្យការស្ថាបនាដំណើរទៅបានល្អទៅតាមគម្រោង នៅព្រឹកថ្ងៃទី០១ កញ្ញា២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាននិងកំពុងដឹកនាំអាជ្ញាធរនិងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពនេះជាក់ស្តែ និងមានជំរុញអោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថាបនាអោយបានលឿនផងដែរ។
តាមការឲ្យដឹងពីមន្ត្រីមូលដ្ឋាន ថា ផ្លូវលេខ ១២៣CC នេះមានប្រវែង ៩៧០ម៉ែត្រនិង ទទឹងប្រវែង ៦ម៉ែត្រ ជាមួយនិងការរៀបចំដាក់បណ្តាញលូផងដែរ ៕