ពលរដ្ឋចំនួន៧៥០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ ទទួលអំណោយពីឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង

0
410

(ភ្នំពេញ) នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី, ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌ និងលោក កួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអញ្ជើញចុះចែកអំណោយជាឧបភោគបរិភោគ និងសម្ភារដែលជាតម្រូវការខ្លះ ជូនដល់ប្រជាជនជំនួន៧៥០គ្រួសារ ដែលត្រូវទឹកជនលិច មកពីភូមិចំនួន០៤ ក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្ដកំពង់ចាម។

ប្រឈមនឹងគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរជាច្រើនខេត្ដ ក្នុងនេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និងឥស្សរជនគណបក្សប្រជាជនជាច្រើន បានរួមគ្នាជាចលនាជួយ ប្រជាជនយើងដែល រងគ្រោះដោយទឹកជំនន់។

ជាក់ស្តែងនេះឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង និឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ក៏បានចូលរួមចលនាជាតិនេះ ដែលបង្ហាញឲ្យឃើញថាគណបក្សប្រជាជនកម្ពុជា ជានិច្ចជាកាលតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាជនយើង ដោយនាំមកជូនបងប្អូនរងគ្រោះនៅភូមិចំនួន០៤ ភូមិទួល ក្ដុក, ភូមិទួលធាតុ, ភូមិទួលកំពត, និងភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដែលមានចំនួន៧៥០គ្រួសារ ដូចជាគ្រឿង ឧបភោគបរិភោគខ្លះ និងសម្ភារដែលត្រូវការខ្លះ។

ឆ្លៀតឱកាសនោះ ឧបនាយករដ្ឋមន្ត្របានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋយើងដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ចំណែកឯអ្នកទៅចូលរួមបោះឆ្នោតមានចំនួន៨៣.០២% ដែលជាប្រទេសមានលេខរៀងទី២ លើពិភពលោកដែលមានប្រ ជាជនចូលរួមបោះឆ្នោត។

ទទ្ទឹមនឹងនេះ លោក កួច ចំរើន បានបញ្ជាក់ថា រហូតមកដល់ពេលនៅទូទាំងខេត្តកំពង់ចាម ទាំងមូលក្រុង-ស្រុកចំនួន៧ហើយ ដែលរងគ្រោះដោយសារតែទឹកជំនន់ទន្លេមេគង្គ ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ២៧០០០គ្រួសារ បង្កផលប៉ះពាល់ដល់ផ្ទៃដីស្រែស្រូវប្រមាណ៤០០០ហិកតា និងដំណាំផ្សេងៗទៀតប្រមាណ១៥០០ហិកតា បង្កការលេចលង់នូវវត្តអារាមនៅតាមតំបន់ទំនាបអស់មួយចំនួន និងជាពិសេសបានធ្វើឱ្យពលរដ្ឋចំនួន១០បានស្លាប់បាត់បង់ជីវិត និងចំនួន២១នាក់ផ្សេងទៀត ត្រូវរងគ្រោះដោយសារសត្វអាសិរពិសខាំផងដែរ។

ប្រជាជនដែលបោះឆ្នោតជូនគណបក្សប្រជាជនគឺជាការបោះឆ្នោត ដើម្បីបន្ដរក្សាសន្ដិភាព និងការ អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ដែលបានធ្វើឲ្យជីវភាពប្រជាជនយើងម្នាក់ៗ កាន់តែប្រសើរឡើង។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង ក៏បានរំលឹកអំពីការប្ដេជ្ញាចិត្ដរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាសន្ដិភាព ការអភិវឌ្ឍ បញ្ចុះតម្លៃអគ្គិសនី ក្នុងឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ អគ្គិសនីរដ្ឋ និងតភ្ជាប់ដល់គ្រប់ភូមិ។

 

សម្ដេចតេជោ បានសន្យាតំឡើងប្រាក់បៀវត្សរ៍ដល់មន្ដ្រីរាជការស៊ីវិល ទាហាន នគរបាល និងកម្មករ/កម្មការិនី ជារៀងរហូតពីមួយឆ្នាំ ទៅមួយឆ្នាំ ហើយកម្មករ/កម្មការិនី នឹងបានទទួលនូវ របបសោធននិវត្ដន៍ចាប់ពីឆ្នាំ២០១៩ ទៅ។

ទាំងនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តស្រឡាញ់ និងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នឹងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចការតែងតាំងចាត់ឱ្យមន្ត្រីរបស់ខ្លួនចុះជួបសំណេះសំណាលដល់ខ្នងផ្ទះ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។

ជាក់ស្តែងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជា អ្នកដឹកនាំ បានជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយគ្មានប្រកាន់គណបក្សនយោបាយណាឡើយ ព្រោះសម្ដេចតែងតែយកចិត្តទុកដាក់ជានិច្ច និងជួយស្រោចស្រង់អាយុជីវិតមនុស្សលោកទាំងអស់ នៅពេលមានគ្រោះមហន្តរាយទាំងឡាយ ដោយកើតពីគ្រោះធម្មជាតិផ្សេងៗ ឬដែលប៉ះពាល់មកលើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៕ ដោយ  វុន សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here