(ភ្នំពេញ) បុរសជាម្ចាស់សណ្ឋាគារយីហោ “ណៃអ៊ីន” បន្ទាប់ពីផឹកស្រាស្រវឹងចង់ទៅផឹកស្រាបន្តនៅខាងក្រៅទៀត តែត្រូវប្រពន្ធហាមឃាត់មិនឲ្យទៅចាប់ចាក់សោទ្វារទុក នៅក្នុងបន្ទប់ដេកម្នាក់ឯង ខឹងប្រពន្ធស្ទុះយកដំបងឈើវាយព្រីភ្លើងទុស្សេខ្សែភ្លើង ផ្អើលសមត្ថកិច្ចទាំងយប់ ព្រមទាំងរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌទួលគោក ចេញមកអន្តរាគមន៍ចំនួន៣គ្រឿង ចេញមកអន្តរាគមន៍បាញ់ពន្លត់អស់រយៈពេលកន្លះម៉ោង ទើបភ្លើងរលត់អស់ទៅវិញ ហើយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ចំនួន២គ្រឿង។
ហេតុការណ៍ខាងលើន កើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅបន្ទប់ដេកគ្មានលេខជាន់ទី២ ក្នុងសណ្ឋាគារយីហោ “ណៃអ៊ីន” ស្ថិតតាមបណ្តោយផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ថៅកែប្រុសខាងលើបានផឹកស្រាស្រវឹង ហើយសុំប្រពន្ធទៅបន្តផឹកស្រានៅខាងក្រៅបន្តទៀត តែស្ត្រីជាប្រពន្ធបានហាមឃាត់មិនឲ្យទៅហាមមិនស្តាប់ ក៏បានចាក់សោរទ្វារបុរសជាប្តីនៅក្នុងបន្ទប់កើតហេតុខាងលើ ធ្វើឲ្យបុរសជាប្តីខឹងយ៉ាងខ្លាំងក៏ស្ទុះយកដំបងឈើមកវាយចំប្រីភ្លើង បណ្តាលឲ្យបែកទុស្សេហុយផ្សែងចេញតាមបង្អួចមកក្រៅ បង្កឲ្យមានការភ្ញាក់រត់ចេញមកក្រៅ រួចរាយការណ៍ប្រាប់សមត្ថកិច្ច និងហៅរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌទួគោក ចំនួន៣គ្រឿងចេញមកអន្តរាគមន៍បាញ់ពន្លត់រយៈពេលកន្លះម៉ោងទើបភ្លើងរលត់អស់ទៅវិញ ដោយប្រើប្រាស់រថយន្តពន្កត់អគ្គិភ័យអស់ចំនួន២គ្រឿង តែសំណាងល្អក្នុងហេតុការណ៍នោះ មិនបណ្តោលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ៕ប្រភពFB