លោកអធិការបន្តថាកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ យុវតីខាងលើបានចេញពីផ្ទះមកលក់ម៉ូតូនៅហាងលក់ម៉ូតូ ហីហោ ឡាក់គី ផ្ទះលេខ១២៧-១២៩Eo មហាវិថីព្រះសីហនុ សង្កាត់បឹងប្រលឹត ខណ្ឌ៧មករាតម្លៃ៦៥០ដុល្លារ។ បន្ទាប់ពីលក់បានលុយហើយយុវតីខាងលើបានយកលុយនោះទៅចាយវាយ ។
យុវតីខាងលើបានមករកទិញម៉ូតូToday មួយគ្រឿងវិញតំលៃ៤៥០ដុល្លារសម្រាប់ជិះបន្ទាប់មកក៏យកម៉ូតូទៅលក់ឱ្យអ្នកលក់ម៉ូតូវិញតម្លៃ៤០០ដុល្លារដោយប្រាប់ថាប្រញាប់យកលុយទៅជួយឪពុកដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។ យុវតីដែលបង្កចលាចលផ្អើលសមត្ថកិច្ចស្ទើរមួយប្រទេសនេះឈ្មោះ ស៊ុ ដាវីន ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សូមរំឮកថាៈកាលពីរសៀលថ្ងៃទី៣ ខែសីហាឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃសរ ខណ្ឌដង្កោ ដោយអះអាងពីឪពុកយុវតី ថាមានករណីមនុស្សមួយក្រុមចាប់បង្ខាំងកូនស្រីរបស់គាត់យកទៅលាក់ទុកក្នុងផ្ទះមួយកន្លែងនៅខណ្ឌចំការមន។
សូមរំឮកថាៈកាលពីរសៀលថ្ងៃទី៣ ខែសីហាឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃសរ ខណ្ឌដង្កោ ដោយអះអាងពីឪពុកយុវតី ថាមានករណីមនុស្សមួយក្រុមចាប់បង្ខាំងកូនស្រីរបស់គាត់យកទៅលាក់ទុកក្នុងផ្ទះមួយកន្លែងនៅខណ្ឌចំការមន។លុះដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានប្រមូលពាក្យបណ្តឹងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៥ខេត្ត ក្រុង គឺពុំមានបានទទួលបណ្តឹងពីអាណាព្យាបាលក្មេងស្រីជាង១០នាក់ផ្សេងទៀតដែលបានបាត់កូនរបស់ខ្លួននោះទេ ។
ដូច្នេះការរៀបរបស់យុវតី ស៊ុ ណាវីន ដែលថាមានយុវតីជាង១០នាក់ដែលជនមិនស្គាល់មុខបង្ខាំងទុកយកទៅលក់នោះដូចជារឿងប្រឌិត ដើម្បីឆ្លើយយករួចខ្លួនពីឪពុកម្តាយរបស់នាងដែលខ្លួនបានបាត់ពីផ្ទះអស់រយៈពេល៣កាលពីនៅរសៀលថ្ងៃទី៩ខែសីហាឪពុកបង្កើតរបស់យុវតីខាងលើនេះបានចេញមកបកស្រាយសុំទោសជាសាធារណះដល់ថ្នាក់ដឹកនាំនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។ជាចុងក្រោយសូមឲ្យអាណាព្យាបាលទាំងអស់មេត្តាតាមដានកូនៗគ្រប់រូបកុំឱ្យមានរឿងកើតឡើងដូចឪពុកយុវតីខាងលើនេះទៀតឱ្យសោះ៕