ឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានី ចេញបញ្ជាឲ្យសមត្ថកិច្ចស្រាវជ្រាវករណីនេះហើយ ដើម្បីចាត់វិធានការណ៍តាមច្បាប់ ទៅលើករណីជម្លោះផ្ទុះនៅលើដងផ្លូវខាងក្រោយអតីតរោងកុនគិរីរម្យ ក្នុងខណ្ឌចំការមន រហូតមន្ត្រីនគរបាលមួយរូបបានដកកាំភ្លើងអាមេសំឡុតគំរាម ជនស៊ីវិល ធ្វើឲ្យមានការកក្រើកពេញហ្វេសប៊ុក។
ដោយលោក ផែង វណ្ណៈ បានរៀបរាប់ឲ្យដឹងថា មន្ត្រីនគរបាលដកកាំភ្លើងគំរាមរាស្ត្រ មានឈ្មោះ លន់ ស៊ីវថេង ឋានន្តរស័ក្តិ អនុសេនីយ៍ឯក អត្តលេខ ៧៥៣៣២ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ជិះម៉ូតូដេញយុវជនម្នាក់រួចដកកាំភ្លើងបញ្ចូលគ្រាប់គំរាមគេថែមទៀត ។ លោក ផែង វណ្ណៈ បានបន្ងែមថា ៖ “អាមមាចអើយអាមមាច ពិតជាមិនដឹងថាភ្លើងក្ដៅប៉ុនណាមែនបានចូលចិត្តលេងភ្លើងបែបនេះ”៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖