អគ្គស្នងការនគរបាលជាតិ បាដាក់បញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញបើកប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់ នូវករណីជនអនាមិក Hack ចូល Facebook របស់សម្ដេចតេជោ ហ៊ុន សែន

0
337

(ភ្នំពេញ) បន្ទាប់ពីគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) នៅប៉ុន្មាននាទីមុននេះ។ នេះបើតាមការបញ្ជាក់របស់ ឌួង ដារា អ្នកគ្រប់គ្រងទំព័រ Facebook របស់សម្តេចតេជោ ថ្លែងប្រាប់អង្គភាពព័ត៌មាននៅមុននេះបន្តិច។

ពេលនេះអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន នៅមុននេះបន្ដិចថា កម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងបើកការស្រាវជ្រាវជាបន្ទាន់ ចំពោះជនអនាមិក ដែលបានចូលវាយប្រហារ (Hack) ទំព័រ Facebook សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕ប្រពភFrenshnews

LEAVE A REPLY

Please enter your comment!
Please enter your name here