អង្គភាពប្រឆាំងអំពើពុករលួយ ថា៖ គ្រប់បេក្ខជនប្រលងទាំងអស់ និងអ្នកពាក់ព័ន្ធនានា បើធ្វើអោយបែកធ្លាយវិញ្ញាសារជាសាធារណៈនោះ គឺជាប់ទោសព្រហ្មទណ្ឌ

0
530

(ភ្នំពេញ)  នេះបើតាមការបង្ហាញអោយដឹង ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការអង្កេតការប្រលងសញ្ញាបត្រមធ្យមសិក្សាទុយតិភូមិ សម្រាប់ឆ្នាំសិក្សា២០១៧ _២០១៨ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៩ សីហានេះ។

លោកឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍អោយដឹងថា គ្រប់បេក្ខជនប្រលងទាំងអស់ និងអ្នកពាក់ព័ន្ធនានា បើធ្វើ អោយបែកធ្លាយវិញ្ញាសារជាសាធារណៈនោះ គឺជាប់ទោសព្រហ្មទណ្ឌ ហើយបើមានការបែកធ្លាយវិញ្ញាសារមែននោះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកការស្រាវជ្រាវស៊ើបអង្កេតឃាត់ខ្លួនជនល្មើសអោយខានតែបាន។ ភាពសំងាត់ នៃវិញ្ញាសារប្រលង ជារឿយៗ ACU និងក្រសួងអប់រំ តែងតែដាស់តឿនអោយបេក្ខជនប្រលង អ្នកសង្កេតការណ៍ មេប្រយោគ គ្រួអនុរក្ស និងអ្នកពាក់ព័ន្ធនានា ហាមដាច់ការថតវិញ្ញាសារ និងការរក្សាភាពសំងាត់នៃវិញ្ញាសា រ ដែលសូម្បីតែការថតរក្សាទុកផ្ទាល់ខ្លួន ក៏មិនអនុញ្ញាត អោយថតដែរ ហើយអ្នកថតនោះ បើចាប់បាន ក៏ត្រូវមានទោសដូចគ្នាដែរ។

លោកបានបន្តថា ការប្រលងនេះត្រូវប្រកាន់ពាក្យស្លោកមួយថា អ្នកចេះគឺប្រលងជាប់។ យើងបានរិតបណ្តឹងលើការងារប្រលងនេះ៦ឆ្នាំហើយបើគិតទាំងឆ្នាំនេះ ដោយអនុវត្តស្របតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម កើត ឆែ អភិបាលរងរាជនីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ បានស្នើ ឲ្យគ្រប់ស្ថាប័ន ពាក់ព័ន្ធ និងសមត្ថកិច្ច ត្រូវបន្ដកិច្ចសហការ គាំទ្រ ដើម្បី ធ្វើការសម្របសម្រួល បេក្ខជនក្នុងអំឡុងពេលប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ ឆ្នាំនេះប្រព្រត្តិទៅទទួល

បានភាពល្អប្រសើរ ។

សូមបញ្ជាក់ថា តាមអ្វីដែលបានគ្រោងទុកការប្រឡងមធ្យមសិក្សាទុយតិភូមិ ឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃទី២០ សីហា ជាមួយនិងបេក្ខជនចូលរួមប្រលងមានចំនួនរហូតដល់ជាង២ម៉ីននាក់។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញឆ្នាំនេះ មានបណ្ឌលប្រលងចំនួន២៥មណ្ឌល មានចំនួន៩១៣បន្ទប់និងមានបេក្ខជនប្រលងចំនួន២២៧៧៨នាក់ ជាមួយនិងកងកម្លាំងសន្ដិសុខចូលរួម ការពារសុវត្ដិភាពយ៉ាងម៉ត់ចត់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here