ក្រសួងធនធានទឹកបានបញ្ជាក់យ៉ាងច្បាស់ថា សូមមានការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងសែន កំពុងហក់ឡើងខ្លាំង

0
288

ក្រសួងធនធានទឹកបានបញ្ជាក់យ៉ាងច្បាស់ថា សូមបង្កើនការប្រុងប្រយ័ត្ន ខណៈទឹកស្ទឹងសែន កំពុងហក់ឡើងខ្លាំង !បរិមាណទឹកភ្លៀងដែលបានធ្លាក់ជោកជាំជាប់ៗគ្នានៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បានធ្វើឲ្យស្ថានភាពទឹកនៅតាមដងស្ទឹងសែន មានការជន់ឡើងខ្លាំង ។ គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨ នេះ ៖

– ទឹកស្ទឹងសែនក្នុងខេត្តព្រះវិហារ មានកម្ពស់ ៨,១២ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១១,៥០ ម) ។

– ទឹកស្ទឹងសែនក្នុងខេត្តកំពង់ធំ មានកម្ពស់ ១២,២៤ ម (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៣,៥០ ម) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here