(ភ្នំពេញ) សម្តេចតេជោបានលើកឡើងថា បន្ទុករបស់យើងកាន់តែធ្ងន់ ជាងមុនមួយគុណនិងពីរ មិនត្រូវបានជាប់ឆ្នោត ហើយព្រងើយកន្តើយនោះទេ មិនត្រូវជិះសេះលែងដៃទេ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រចំនួន ១ម៉ឺន៤ពាន់៦៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខណ្ឌពោធិ៍សែនជ័យនាព្រឹកថ្ងៃទី០២ សីហា ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថ្លែងក្រើនរំលឹកឲ្យមន្រ្តីរជរដ្ឋាភិបាលត្រូវបម្រើប្រជាជនឲ្យល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន ឲ្យ ប្រជាជនបានផលប្រយោជន៍ជាងមុន។
សម្តេចតេជោបានបញ្ជាក់ថា គណបក្សប្រជាជនគ្មានទម្លាប់ចុះជួយប្រជាជនតែងនៅពេលបោះឆ្នោតទេ គឺជួយប្រជាពលរដ្ឋគ្រប់ពេល៕