(ភ្នំពេញ) បន្ទាប់ពីការបោះឆ្នោត បានបញ្ចប់ ទៅប្រកបដោយភាពល្អូកល្អឺន តម្លាភាព សេរី និងយុត្តិធម៌ កាលពីពេលកន្លងទៅថ្មីៗនេះ នៅព្រឹកថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៨នេះ អភិបាលរាជធានីភ្នំពេញ បានផ្តល់ផ្លូវ បេតុង និង ដាក់លូជាច្រើនខ្សែ ដល់សហគមអណ្តូងថ្មីរុងរឿង និងសហគមសម្ព័រ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងបានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតតុង និងដាក់លូក្នុងសហគមសំរោងមានជ័យ ភូមិអន្លង់ក្ងាន ក្នុងសង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ការផ្តល់ជូននេះ បានធ្វើឡើងខណៈចុះពិនិត្យ ឡត៏ដុតសំរាមមួយកន្លែង នៅសហគមន៍អណ្តូងថ្មីរុងរឿង ដែលទើបបានបង្កើត ដើម្បីដុតបំផ្លាញសំរាម ជួយបង្កើតបរិស្ថានល្អសម្រាប់ប្រជាពលរដ្ឋ រស់នៅក្នុងសហគមន៍នេះ។
ឡត៏ដុតសំរាមមួយកន្លែងនេះ បានចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី៣១ កក្កដា ២០១៨នេះ ជាមួយនឹងការចុះពិនិត្យផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ខណ្ឌព្រែកព្នៅផងដែរ។ ក្រៅពីបង្កើតអោយមានឡត៏ដុតសំរាមមួយនេះហើយ អភិបាលរាជធានី ក៏បានជម្រុញអោយមន្ទីរសាធារណការរាជធានីភ្នំពេញ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ ក្នុងសហគមន៍ខាងលើផងដែរ។
ក្រោយពីនេះ ឯកឧត្តម អភិបាល និង មន្រ្តីជំនាញ ក៏បានបន្តចុះទៅពិនិត្យ នៅសហគមសំរោងមានជ័យ និងបានជម្រុញឱ្យ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន បន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ជូនប្រជាពលរដ្ឋ ដូចនៅសហគម អណ្តូងថ្មីរុងរឿងនោះដែរ។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម អភិបាល និងមន្រ្តីពាក់ព័ន្ធ ក៏បានបន្តចុះ ទៅសហគមន៍អន្លង់ក្ងាន សង្កាត់ ឃ្មួញ ខណ្ឌ សែនសុខ និងបានជម្រុញឱ្យមន្រ្តីបាក់ព័ន្ធពន្លឿនការដ្ឋានធ្វើផ្លូវ ដាក់លូ ជូនប្រជាពលរដ្ឋក្នុងសហគមនេះឱ្យបានលឿន ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម។ ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាល បានជម្រុញ ឱ្យអភិបាលខណ្ឌសែនសុខ និងមន្រ្តីជំនាញពាក់ព័ន្ធរៀបចំដោះស្រាយ លំនៅដ្ឋានដែលរងផលប៉ះពាល់ ពីការស្ថាបនានេះ ឱ្យបានពួកគាត់បានទៅរស់នៅកន្លែងរាបរយ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមទាំងនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនមកពីសហគមមិនរាបរយ ប៊ូលឌីញ សំបុក្រចាប ដីក្រហម និងបូរីកីឡា តាំងពីអំឡុងឆ្នាំ២០១៨ រហូត មកដល់បច្ចុប្បន្ន សហគមទាំងនោះ ទទួលបានការអភិវឌ្ឍរីកចំរើន ទាំង ផ្លូវ លូ ទឹក ភ្លើង និងហេដ្ឋារចនា សម្ព័ន្ធជាច្រើនទៀត៕ដោយ វុន សុខជា