ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង ហក់ឡើងដល់កម្រិតប្រកាសអាសន្ន

0
323

 

(ស្ទឹងត្រែង) ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានហក់ឡើងដល់កម្ពស់មួយ ដែលជាកម្រិតខ្ពស់ ត្រូវប្រកាសឱ្យមាន​ប្រុងប្រយ័ត្នហើយ។

 

យោងតាមផេករបស់ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា “គិត​មកដល់ម៉ោង ៥ ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកទន្លេសេកុង បានហក់ឡើងដល់កម្ពស់ ១១,៥០ ម ដែលជាកម្រិតកម្ពស់ ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នហើយ។ ការហក់ឡើងនៃទឹកទន្លេសេកុងនាល្ងាចនេះ មានសភាពកាន់តែឆាប់រហ័ស។ ជាមួយគ្នានេះ ការជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក៏កំពុងធ្វើឡើងយ៉ាងញាប់ដៃញាប់ជើងពីសំណាក់អាជ្ញាធរខេត្តផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here