អភិបាលរាជធានី ត្រៀមកងកម្លាំងនគរបាលជាតិចំនួនជាង៥ពាន់នាក់ សម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត

0
359

(ភ្នំពេញ) អភិបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ដើម្បីត្រៀមសម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ដោយបានដាក់កងកម្លាំងនគរបាលជាតិចំនួនជាង៥ពាន់នាក់ នៅតាមគោលដៅចំនួនដូចជា ការិយាល័យបោះឆ្នោត ជុំវិញបរិវេណការិយាល័យ ជាពិសេស មុននិងក្រោយថ្ងៃបោះឆ្នោត រហូតដល់ចប់ការបោះឆ្នោតជាស្ថាពរ។

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិច ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈការបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងលោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យកងកម្លាំងនគរបាលជាតិ ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងឥស្សរជននយោបាយ បេក្ខជនឈរបោះឆ្នោត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here