(ភ្នំពេញ) នៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកដំណើរការសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា ការផ្អាកសេវាដឹកជញ្ជូននេះដើម្បីអនុញ្ញាតឲ្យបុគ្គលិករដ្ឋករស្វយ័តដឹកជញ្ជូនបានឈប់សម្រាកទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋខ្មែរ៕