សមាជិកគណបក្សប្រជាជនកម្ពុជាជិត៤ម៉ឺននាក់ ហែរក្បូនឃោសនាទ្រង់ទ្រាយធំជាលើកទី៣ ក្នុងរាជធានីភ្នំពេញ

0
467

(ភ្នំពេញ) មានការជួបជុំសមាជិកសមាជិកាក្នុងចំនួនដ៏ច្រើននេះ ធ្វើឡើងនៅក្នុងតំបន់កោះពេជ្រ មុននឹងចាប់ដំណើរការដង្ហែរចេញទៅតាមតំបន់ និងចំណុចគោលដៅតាមបណ្តាខណ្ឌ និងតាមដងផ្លូវនានាទូទាំងរាជធានីភ្នំពេញ។ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារជួយរាជធានីភ្នំពេញព្រមទាំងមន្ត្រីជាន់ខ្ពស់គណបក្សជាច្រើនរូបទៀតដោយក្នុងសម្ដេច សាយ ឈុំ បានថ្លែងទៅកាន់សមាជិកសមាជិការបក្សចូលរួមចំនួន៣៥០០០នាក់មុនចេញដំណើរ។

ក្នុងនោះខ្សែទី១នេះដឹកនាំដោយសម្ដេច សាយ ឈុំ អមដោយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងឯកឧត្តម អ៊ិត សំហេង រួមដោយថ្នាក់ដឹកនាំជាច្រើនរូបទៀតចាកចេញពីកោះពេជ្រ មកដល់នាគបាញ់ទឹក បត់ឆ្វេងឡើងផ្លូវសុធារស បន្តមកផ្លូវម៉ៅសេទុង ឆត់ឆ្វេងឡើងមុនីវង្ស ឡើងលើស្ពានព្រះមុនីវង្ស បត់ស្តាំមកផ្លូវព្រែកប្រា (ផ្លូវ៣៦៩) ឆ្ពោះមកស្ពានព្រែកសំរោង បត់ឆ្វេងមកស្តុប Tiger បត់ធ្វេងមកផ្លូវជាតិលេខ១ បន្តឡើងមកកាន់ស្ពានព្រះមុនីវង្សវិញ ទើបបន្តមកក្បាលថ្នល់ ផ្លូវ២៧១ ឡើងផ្លូវ៣៧១ បន្តឡើងមកស្ពានដែក។រួចមកបន្តបត់ឆ្វេងឡើងផ្លូវ២១៧ ទៅស្តុបចំការដូង បត់ស្តាំទៅផ្លូវព្រៃស បត់ស្តាំទៅផ្លូវបេតុង មុខវត្តធម្មត្រៃ ឆ្ពោះមកផ្លូវ៣០ម៉ែត្រ មកផ្លូវផ្សារទួលពង្រ បត់ស្តាំមកផ្លូវចោមចៅ ហើយទើបមកបំបែកគ្នា នៅច្រមុះជ្រូកស្ទឹងមានជ័យ។

 

ដោយឡែកសម្រាប់ខ្សែទី២៖ឯកឧត្តម ឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងលោកស្រីដឹកនាំមហាជន និងក្រុមយុវជនរាជធានី ដោយចេញពីកោះពេជ្រ នៅម៉ោង០៧៖៤០នាទីព្រឹកដូចគ្នា ឆ្ពោះមកកាន់រង្វង់មូលជួនណាត មកផ្លូវព្រះស៊ីសុវត្តិ បន្តមកក្រោមស្ពានជ្រោយចង្វា បន្តមកផ្លូវជាតិលេខ៥ មកក្រោមស្ពានព្រែកព្នៅ ផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥ បត់ឆ្វេងចូលវត្តច័ន្ទបុរីវង្ស។លុះហួសវត្ត២គីឡូម៉ែត្រ បត់ធ្វេងចូលផ្លូវបេតុងសំរោង បត់ឆ្វេងចូលផ្លូវ១៥១ ឡើងមកផ្សារព្រែកព្នៅ ឡើងផ្លូវជាតិលេខ៥ មកស្ពានព្រែកព្នៅបត់ស្តាំ បន្តទៅផ្លូវកប់ស្រូវ រួចបត់ឆ្វេងចូលមកផ្លូវហាណូយ បន្តមកស្ពានអាកាសស្តុបផ្សារដីហុយ កាត់មកផ្លូវទ្រុងមាន់ បន្តបត់ស្តាំទៅឡើងផ្លូវចោមចៅ ហៅផ្លូវវេងស្រេង ឆ្ពោះទៅរង្វង់មូលចោមចៅ រួចបន្តបត់ឆ្វេងទៅផ្លូវជាតិលេខ៣ ដើម្បីបញ្ចប់ក្បួន។នៅតាមដងផ្លូវដែលក្បួនដង្ហែរឃោសនារបស់គណបក្សប្រជាជនឆ្លងកាត់គេឮតែសម្លេងអ្នកគាំទ្រនិងប្រជាពលរដ្ឋស្រែកថាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី២០ដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍបន្តទៅមុខទៀត៕ ដោយ សុខជា

LEAVE A REPLY

Please enter your comment!
Please enter your name here