កម្តៅនៅក្នុងប្រទេសជប៉ុននៅតំបន់សំខាន់មួយចំនួនបានឡើងរហូតដល់ទៅ ៤០.៧អង្សាសេ ធ្វើឲ្យប្រជាជនជប៉ុនមួយចំនួនស្លាប់ កំពុងនៅមន្ទីពេទ្យ

0
395

(ជប៉ុន) កាលពីថ្ងៃពុធសប្តាហ៍កម្តៅនៅក្នុងប្រទេសជប៉ុននៅតំបន់សំខាន់មួយចំនួនបានឡើងរហូតដល់ទៅ ៤០.៧អង្សាសេ ធ្វើឲ្យប្រជាជនជប៉ុនមួយចំនួន ពិសេសមនុស្សដែលមានវ័យចំណាស់ និងកុមារ ខ្លះសន្លប់ ខ្លះដេកស្លាប់នៅកណ្តាលវាស្រែតែម្តងក៏មានដែរ។

បញ្ហារលកកម្តៅនៅក្នុងប្រទេសជប៉ុន តាំងពីសប្តាហ៍មុនរហូតមកដល់ពេលនេះ បានបន្តសម្លាប់មនុស្សដល់៣០នាក់ហើយ ខណៈមនុស្សជាង១ម៉ឺននាក់ផ្សេងទៀតកំពុងទទួលការព្យាបាលនៅក្នុងមន្ទីពេទ្យ។

រលកកម្តៅដ៏កាចសាហាវមិនធ្លាប់ជួបអស់ពេលជាង៥ឆ្នាំមកនេះ បានធ្វើឲ្យសីតុណ្ហភាពនៅក្នុងប្រទេសជប៉ុនឈរនៅចន្លោះពី៣៨អង្សាសេ ដល់ ៤៣អង្សាសេ។ តំបន់ដែលរងឥទ្ធិពលកម្តៅដ៏អាក្រក់នេះ រួមមានទីក្រុងTokyo ទីក្រុងOSAKA  Hiroshima Kumamoto។

យោងតាមក្រុមភ្នាក់ងារគ្រប់គ្រងអគ្គីភ័យ និងគ្រោះមហន្តរាយរបស់ជប៉ុនបានឲ្យដឹងថា កាលពីឆ្នាំទៅមនុស្សចំនួន៤៨នាក់បានស្លាប់ដោយសារតែរលកកម្ពៅនៅរវាងខែ០៥ ដល់ខែ០៩ ក្នុងនោះ៣១នាក់ស្លាប់នៅក្នុងខែ០៧៕ ប្រភពBN

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here