ស្ថានភាពទីផ្សារអចលនទ្រព្យ និងសំណង់នៅកម្ពុជា គឺនៅតែបង្ហាញពីភាពរឹងមាំ ទាំងមុន និងក្រោយការបោះឆ្នោតជាតិ

0
314

សំណង់នៅកម្ពុជា គឺនៅតែបង្ហាញពីភាពរឹងមាំ ទាំងមុន និងក្រោយការបោះឆ្នោតជាតិ ដោយសារកត្តាសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចខ្ពស់ ជាពិសេសកំណើនវិនិយោគ ក្នុងវិស័យសំណង់ពីប្រទេសចិន អ្នកជំនាញផ្នែកអចលនវត្ថុមើលឃើញថា ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា។

លោកបញ្ជាក់ថា៖ “យើងសង្កេតឃើញថា អ្នកធ្វើយុទ្ធការឃោសនាបោះឆ្នោត នៅតែបន្តសកម្មភាពឃោសនា ចំណែកអ្នកទិញលក់អចលនទ្រព្យនៅតែបន្តសកម្មភាពជាហូរហែរ ដូច្នេះយើងជឿថា នៅពេលបោះឆ្នោតហើយ វាក៏នឹងនៅតែដំណើរការល្អ”។

 

លោកបានថ្លែងថា ក្រៅតែពីចិន និងកូរ៉េ បច្ចុប្បន្ននេះ ការវិនិយោគពីបណ្តាប្រទេសផ្សេងៗ នៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ ក៏មានលំហូរទុនពីប្រទេសផ្សេងទៀតដូចជា ជប៉ុន សិង្ហបុរី និងកោះតៃវ៉ាន់ ដែលធ្វើឲ្យទីផ្សារវិស័យអចលនវត្ថុកាន់តែមានកំណើនល្អប្រសើរថែម ទៀត។

ថ្លែងនៅក្នុងឳកាសអបអរក្រុមហ៊ុន Century 21 ចំនួន ៨ដែលទទួលបានពានរង្វានពីសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុននេះ លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនអ ចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ថា ស្ថានភាពវិស័យអចលនវត្ថុកម្ពុជា នឹងនៅតែល្អប្រសើរ ប្រសិនបើស្ថានភាពនយោបាយមិនមានការប្រែប្រួលជាដុំកំភួនណាមួយនោះទេ។ វិនិយោគិនធំៗមកពីក្រៅប្រទេសជាច្រើននៅតែមានគម្រោងសាងសង់អគារធំៗនិងខ្ពស់ៗ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងនោះគឺចិនឈរក្នុងលំដាប់លេខ១ ដែលមានគម្រោងសាងសង់មានសន្ទុះខ្លាំងជាងគេ បន្ទាប់មក ជប៉ុនកូរ៉េលេខ សិង្ហបុរី។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានអះអាងថា ភាពនឹងនរនៃនយោបាយ ភាពងាយស្រួលក្នុងការទទួលបានហិរញ្ញវត្ថុពីគ្រឹះស្ថានធនាគារ និងភាពរឹងមាំនៃ សេដ្ឋកិច្ច គឺជាកក្តាដ៏សំខាន់បំផុតដែលជំរុញឲ្យវិស័យអចលទ្រព្យ និងសំណង់ មានការរីកលូតលាស់លឿន។ លោកកត់សម្គាល់ឃើញថា សកម្មភាពទិញលក់ ដីធ្លី និងផ្ទៃសំបែង នៅតែមានភាពចលនាផុសផុលដដែលនៅឆ្នាំនេះ ជាពិសេសបើធៀបនឹងស្ថានភាពបោះឆ្នោតកាលពីអាណត្តិមុនៗ ឆ្នាំនេះគឺល្អប្រសើរជាងមុខឆ្ងាយណាស់ ដោយសារសាធារណៈជននៅតែជឿទុកចិត្តចំពោះ ស្ថានភាពនយោបាយនៅកម្ពុជា ហើយលោកជឿងថា វិស័យអចលនទ្រព្យនឹងបន្តរីកលូតលាស់ខ្លាំងក្នុងអំឡុង ៥ឆ្នាំទៅមុខទៀត៕

 

ការវិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំ​ ២០១៧ តាម​ការប៉ាន់ស្មាន មាន​ចំនួន​ជាង ៦៤០០ លាន​ដុល្លារ​អាមេរិក កើនឡើង ២២,៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ ។ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here