តាមរបាយការណ៍របស់ លោកជំទាវ ភឿង សក្កណា រដ្ឋមន្ត្រី ក្រសួង វប្បធម៌ នឹង វិចិត្រសិល្បៈ ផ្ញើរជូនសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី លិទ្ធិផលកិច្ចប្រជុំ បច្ចេកទេស លើកទី ៣០ នៃ ICC-AngKor កាលពីថ្ងៃទី៥ – ទី៦ កន្លងមកដែលCNCទទួលបាន លោកស្រី Audrey Azouly អង្គការ UNESCO បានឯកភាពយល់ព្រមក្នុងការចូលរួមកិច្ចប្រជុំ ICC-AngKor នៅដើម ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក នៅក្នុងលិខិតមួយច្បាប់ទៀត ដែលឯកឧត្តម ប៊ុន អ៊ុយ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រី្ត ផ្ញើរជូនលោកជំទាវរដ្ឋមន្រី្ត ភឿង សក្កណា កាលពីថ្ងៃ ទី ៦ខែកក្តដា កន្លងមកនេះបានអោយដឹង ថា៖ យោងតាម ចំណារ ដ៏ខ្ពងខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងថា ៖ កម្ពុជានឹងរៀបចំកម្មវិធី រំលឹកខួប ២៥ឆ្នំា នៃ ICC- ដែលមាន វត្តមានដ៏ខ្ពងខ្ពស់របស់ថ្នាក់ដឹងនាំជាតិ អន្តរជាតិ នៃកិច្ចប្រជុំ ICC-AngKor នាដើមខែធ្នូ ឆ្នំា២០១៨ ខាងមុខនេះដើម្បីកិន្យានុភាព ជាតិ និង កិត្តិភណ្ឌជាតិ នៅលើសកលលោក។
លិខិត ដដែលខាងលើនេះ បានបញ្ជាក់អោយដឹងទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញចូលរួមជាអធិភាព ដ៏ខ្ពងខ្ពស់ក្នុងពិធីបើកិច្ចប្រជុំ ICC-AngKor នាព្រឹកថ្ងៃទី ៤ខែធ្នូ ឆ្នំា ២០១៨ នៅខេត្តសៀមរាប ហើយរាជរដ្ឋាភិបាលកម្ពុជា នឹង យាងព្រះមហាក្សត្រ នរោត្តសីហមុន្នី ដែលជាព្រះប្រធានកិត្តិយសនៃ ICC-AngKor បន្តពីព្រះករុណាព្រះរតនៈកោដ្ឋ ជាព្រះរាជាធិបតីភាពដ៏ខ្ពងខ្ពស់បំផុត ក្នុងពិធីបិទកិច្ចប្រជុំ ICC-AngKor នាល្ងាចថ្ងៃទី៥ខែធ្នូរឆ្នំា ២០១៨ នៅខេត្តសៀមរាប ។
សូមបញ្ជាក់ថា ៖កាលពីថ្ងៃ សុក្រ ទី ១៣ ខែកក្តដា សប្តាហ៍មុន នៅក្នុងសាររបស់លោកជំទាវ អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូត បារាំង ប្រចាំកម្ពុជា បានបញ្ជាក់ថា នៅឆ្នំានេះ យើងនឹងប្រារព្ធខួប ២៥ឆ្នំាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគំាពារ នឹង អភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិសាស្រ្តអង្គរ ICC-AngKor។ គណៈកម្មាធិកានេះត្រូវបានបង្កើតឡើងបន្ទាប់ពីការដាក់បញ្ចូល រមណីដ្ឋាន អង្គរនៅក្នុងបញ្ជីបេតិភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្រោមការជួយជ្រោមជ្រែង ពីប្រទេសបារាំង ។រហូតមកដល់បច្ចុប្បន្ន ប្រទេសបារាំង នឹងជប៉ុន គឺជាសហប្រធានគណៈកម្មាធិការនេះ៕