គ្រាន់តែរឿងចែកត្រីឲ្យបងសោះ ធ្វើឲ្យប្រពន្ធរបួសធ្ងន់បញ្ជូនទៅវៀតណាម

0
249

ភ្នំពេញ) ករណីមួយបានកើត ឡើងនៅវេលាម៉ោង ១៣ និង ១៥ នាទី ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅចំណុចភូមិឥដ្ឋ ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង  ដោយប្តី បានប្រើអំពើហិង្សា  វាយប្រពន្ធពីរញញួរ ចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់ ។ សមត្ថកិច្ចបានឲ្យដឹង ជនសង្ស័យមានឈ្មោះ សី វ៉េ ភេទ ប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកញញួវាយប្រពន្ធ ឈ្មោះ ហុក សុផល ភេទស្រី អាយុ ៤២ឆ្នាំ  បណ្ដាលអោយរងរបួសធ្ងន់។

មូលហេតុដោយសារប្ដីទៅរកត្រីបានហើយ ចែកអោយបង មិនបានប្រាប់ប្រពន្ធ ហើយប្រពន្ធខឹងក៏ជេរប្ដី  ពេលនោះប្ដីខឹង ក៏យកញញួរវាយតែម្ដង។ក្រោយមកជនរងគ្រោះត្រូវបានបញ្ជូនទៅពេទ្យវៀតណាម។ ចំណែកជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួននៅប៉ុស្ដិ៍រដ្ឋបាលដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here