សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្មីៗនេះសាលារាជធានីភ្នំពេញនឹងបានបន្ថែម រថយន្តក្រុងថែមទៀត សម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋនិងកូនក្មួយកម្មករ ក្នុងខេត្តកណ្តាល

0
216

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្មីៗនេះសាលារាជធានីភ្នំពេញបានបន្ថែម រថយន្តក្រុងថែមទៀតដើម្បីប្រើប្រាស់សម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋនិងកូនក្មួយកម្មករ ជាពិសេសសាលារាជធានីភ្នំពេញបានពង្រីងការដឹកជញ្ជូនមកដល់តំបន់នៃស្រុកអង្គស្នួលនេះផងដែរដើម្បីបង្កើតភាពងាយស្រួលដល់កូនក្មួយកម្មករដែលបានធ្វើការនៅទីនេះអាចជិះរថយន្តក្រុងដោយមិនគិតថ្លៃ(Free) ហើយក្នុងពេលឆាប់ៗខាងមុខនេះ សេវាកម្មរថយន្តក្រុងនឹងពង្រីកផងដែរនៅតាមបណ្តា ជាយក្រុងជាបន្តបន្ទាប់ទៀត ដូចជាទៅតំបន់ក្រុងតាខ្មៅជាដើម។

នៅព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករកម្មការិនីសរុបប្រមាណ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងខេត្តកណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here