(ភ្នំពេញ) ក្រសួងព័ត៌មានផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង ស្តីពី ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ តាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម ដែលដំណើរការ តាមប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ហើយអះអាងថា នឹងចាត់វិធានការលើព័ត៌មានណា ផ្សាយបំពុលសង្គមផងដែរ។
ក្នុងពិធីផ្សព្វផ្សាយនោះ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោទស្សន៍នៃក្រសួងព័ត៌មាន បានអំពាវនាវឲ្យបណ្តាញសារព័ត៌មាន ផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវៈត្រឹមត្រូវ ។
សូមបញ្ជាក់ដែរថា គេហទំព័រ និងទូរទស្សន៍អនឡាយដែលបានចុះបញ្ជីមានចំនួន ២១៦អង្គភាព ( TV Online ៤៥អង្គភាពគេហទំព័រ១៧១អង្គភាព)៕