ពុំធ្លាប់មានសោះ ថាផ្លែឪឡឹក តូចបំផុត និងមានប្រសិទ្ធភាពជាងឪឡឹកធំៗ

0
658

ធ្លាប់តែមានផ្លែឪឡឹក ធំៗ មិនធ្លាប់មានផ្លែឪឡឹកប៉ុនមេដៃ បើ​និយាយ​ពី ឪឡឹក​ផ្ទុក​សារធាតុ​ទឹក​ចំនួន ៩៥​ភាគរយ បើ​យើង​ហូប​ឪឡឹក វា​នឹង​ធ្វើឲ្យ​រាងកាយ​ របស់​យើង​ត្រជាក់​ផ្នែក​ខាងក្នុង​ នៅពេលដែលអាកាសធាតុក្តៅ ប៉ុន្តែនៅពេលដែលយើងក្តៅខ្លួន គឺបែជាមិនអាចញ៉ាំបានទេ ។​

​ភាគច្រើននៅ​តំបន់​អាស៊ី​យើង​នេះ មានផ្លែឪឡឹក​មាន​ទំហំ​ធំ និង​ធ្ងន់ ហើយ​ផ្លែ​ឪឡឹក​ខ្លះ​ធំ​ខ្លាំង​រហូដ​ល់​យើង​ហូប ២​នាក់​ក៏​មិន​អស់​ដែរ ប៉ុន្តែ​មិនធ្លាប់មាន និងមិនធ្លាប់ឃើញថា មាន​ផ្លែ​ឪឡឹក​ទំហំតូចដ៏​ប៉ុន​មេដៃ​បែបនេះ​ឡើយ​។​ ឪឡឹក​ទំហំ​តូចបែបនេះ  មើលទៅ​គួរ​ឲ្យ​ស្រឡាញ់​ម្យ៉ាងដែរ គឺមាន​ទំហំ​ធំ​ជាង​ផ្លែ​ទំពាំងបាយជូរ​បន្តិច ហើយ​មើលពិតជាទាក់ ទាញខ្លាំងណាស់។ វា​គឺជា​ប្រភេទ​ពូជ​ឪឡឹក​តឿ ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​មិចស៊ិចកូ និង​អា​មេ​រិច​កណ្តាល​។ សំរាប់​នៅ​ប្រទេស​មិចស៊ិចកូ​វិញ វា​ត្រូវ​បាន​គេ​ហៅថា​ជា​ត្រសក់​ជូរ ឬ​ត្រសក់​កណ្តុរ​។​ ឪឡឹក​តឿ​នេះ វា​មាន​ភាពខុសប្លែក​ពី​ឪឡឹក​នៅ​តំបន់​ត្រូពិច ខុស​គ្នា​ត្រង​ពណ៌​ខាងក្នុង និង​រស់ជាតិ​របស់​វា​។ ផ្នែក​ខាង​ក្នុង​របស់​វា មាន​ពណ៌​បៃតង់ និង​មាន​រស់ជាតិ​ដូច​ត្រសក់​។​ យើង​ក៏​អាច​ហូប​បាន​ផ្លែ​ទាំងមូល ទាំង​សំបក​ផងដែរ​។ ថ្មី​ត្បិត​មាន​ទំហំ​តូច​ជា​ឪឡឹក​ធម្មតា​មែន ប៉ុន្តែ​ឪឡឹក​តឿ​នេះ មាន​សារធាតុចិញ្ជឹម​ខ្ពស់​ជាង​ឪឡឹក​ធម្មតា​។​ ក្រៅ​ពី​ហូប​ធម្មតា វា​ក៏​អាច​ត្រូវ​គេ​យក​ធ្វើជា​ជ្រក់ ញាំ និង​ដាក់​ជាមួយ​ស្រា​ក្រឡុក​ផងដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here