អាជ្ញាធររាជធានីភ្នំពេញជំរុញលើការងារធ្វើប្រទានកម្មដីធ្លីស្ដីពីការបំបែកក្បាលដីក្នុងបុរី

0
274

នៅរដ្ឋបាលរាជធានីភ្នំពេញព្រឹកថ្ងៃទី២០មិថុនា មានបើកកិច្ចប្រជុំស្ដីពីការធ្វើប្រទានកម្ម និងផ្តល់បណ្ណ័កម្មសិទ្ធដីនិងបំបែកក្បាលដីក្នុងបុរីសំរាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដោយជំរុញធ្វើការងារនេះឲ្យបានលឿនជូនប្រជាពលរដ្ឋ។

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញាធរខណ្ឌនិមួយៗត្រូវធ្វើការត្រួតពិនិត្យ និងស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់ដែលរស់នៅតាមតំបន់១ចំនួន។តំបន់ខ្លះត្រូវបានកំណត់ដោយស.ជ.ណរួចហើយ និងឈានទៅធ្វើប្រទានកម្មដីនោះ និងផ្តល់បណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋ។

ឯកឧត្តម បន្តថា៖មន្ទីររៀបចំដែនដី នគររូបនីយ៏កម្មសំណង់និងសូរិយោដីរាជធានីភ្នំពេញ បានបំពេញការងារទាំងថ្ងៃទាំងយប់លើការងារបោះពុម្ពសន្លឹកបណ្ណ័កម្មសិទ្ធ ក៏ដូចការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រពន្ធ័ និងផ្តល់បណ្ណ័កម្មសិទ្ធស្របច្បាប់ជូនបងប្អូន។អាជ្ញាធរខណ្ឌនិមួយៗបានលើកឡើងពីនិន្ន័យតំបន់ត្រូវធ្វើប្រទានកម្មដីធ្លី និងផលប៉ះពាល់។ពាក់ពន្ធ័នឹងសំណើរសុំការអនុញ្ញាតិធ្វើប្រទានកម្ម និងផ្តល់បណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋដែលរស់នៅមិនរៀបរយលើដីអាងស្តុកទឹកទួលគោកទី១សង្កាត់បឹងកក់ទី២ និងអាងស្តុកទួលគោកទី២សង្កាត់បឹងកក់ទី១ខណ្ឌទួលគោកដែលមានពាក់ពន្ធ័នឹងផ្លូវរថភ្លើងដែរនោះ ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា៖អង្គប្រជុំបានកំណត់គំលាតពីអក្ស័ផ្លូវរថភ្លើងសងខាងគឺខាងត្បូងផ្លូវ១១ម៉ែត្រនិងខាងជើងផ្លូវ១៥ម៉ែត្រចាប់ពីត្រឡោកបែកដល់វិថីគីមអ៊ីលស៊ុង     ចំណែកអាងស្ដុកទឹកត្រូវទុកទំហំទទឹងប្រឡាយ២៤ម៉ែត្រ និងទុកចំណីប្រឡាយសំរាប់ធ្វើផ្លូវនិងបុកស៊ីផាយដើម្បីបញ្ជៀសការរំលោភប្រឡាយតទៅទៀត។ចំពោះកំណាត់ផ្លូវអមផ្លូវរថភ្លើងចាប់ពីផ្លូវគីម អ៊ីលស៊ុងដល់រាជាយៈស្ម័យានកម្ពុជា ត្រូវថយ១២ម៉ែត្រពីអក្ស័ផ្លូវរថភ្លើង។នៅមានទីតាំងមួយចំនួនដែលត្រូវដោះស្រាយតាមនិតិវិធីសុរិយោដី និងការផ្តល់ប្រទានកម្មដីជូនបងប្អូនប្រជាពលរដ្ឋឲ្យបានលឿនឈានទៅផ្តល់បណ្ណ័កម្មសិទ្ធិស្របច្បាប់ជូនបងប្អូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here