ភ្នំពេញ៖ ការផ្គត់ផ្គង់ទឹកស្អាតនឹងបម្រើជូនប្រជាពលរដ្ឋ បានប្រើប្រាស់ទាំង១០៥សង្កាត់ ទូទាំងរាជធានីភ្នំពេញនៅឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យទឹកស្អាតនិងអនាម័យជនបទ កាលពីរសៀលថ្ងៃទី១៩មិថុនា នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ជាមួយនឹងគោលបំណង នៃការត្រួតពិនិត្យវាយតំលៃចំពោះលទ្ឋផលរបស់ផែនការសកម្មភាពជាតិ និងថ្នាក់ក្រោមជាតិរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍បបាននិងកំពុងអនុវត្តជាបន្តបន្ទាប់។
ឯកឧត្តម កើត ឆែ បានលើកឡើងទៀតថា កិច្ចប្រជុំត្រួតពិនិត្យបច្ចេកទេស ការងារអនុវត្តន៍របស់ក្រសួង. មន្ទីរអភិវឌ្ឍន៍ជនបទ លើវិស័យទឹកស្អាត គឺជាទស្សនវិស័យនៃការចូលរួម ជាមួយដៃគូរពាក់ព័ន្ឋដែលផែនការនេះត្រូវធ្វើផែនការមេ រវាងមន្ទីរជនបទ. មន្ទីរផែនការចំពោះកិច្ចការអភិវឌ្ឍ រាជធានីភ្នំពេញដែលរំពឹងថា សង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ និងមានទឹកស្អាត ចែកទៅដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ នៅឆ្នាំ២០២៥ខាងមុខ៕